ព័ត៌មាន
អភិបាលខេត្តកំពង់ធំអំពាវនាវប្រជាពលរដ្ឋមូលដ្ឋានរក្សាទំនៀមទម្លាប់ប្រពៃណីអុំទូកឱ្យបានគង់វង្ស
កំពង់ធំ ៖ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ នៅតែបន្តរៀបចំអុំទូកតាមទំនៀមទម្លាប់របស់ខ្លួន ជារៀងរាល់ឆ្នាំក្រោយពីធីបុណ្យភ្ជំបិណ្ឌរួច ជាមួយគ្នានេះ អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជាពល រដ្ឋនៅតាមមូលដ្ឋានបន្តរក្សាទំនៀមទំលាប់ប្រពៃណីអុំទូករបស់ខ្លួនឱ្យបានគង់វង្ស។
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ឯឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចូលរួមពិធី អុំទូក នៅស្ទឹងស្ទោង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តថែក្សាទំនៀមទម្លាប់នេះ ឲ្យគង់វង្សនៅមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម បន្តថា ការរៀបចំពិធីអុំទូក មិនត្រឹមតែបង្ករភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការអបអរសាទរពិធីបុណ្យភ្ជំបិណ្ឌ និងការថែរក្សាទំនៀមទម្លាប់ ប្រពៃណី ដូនតារបស់ខ្មែរ ដែលបានបន្សល់ទុកតាំងពីបុរាណមក។
ពិធីអុំទូកនេះ ក៏ជារំលឹកគុណដល់ជើងទឹក ដែលពលីជីវិត ក្នុងបុព្វហេតុការពារ ថែរក្សា បូរណភាពទឹក គ្រប់សម័យកាល ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អអ៊ុបុក និងសំពះខែ ជាពិធីបុណ្យជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ។ ទន្ទឹមជាមួយគ្នានេះ ដើម្បីថែរក្សាទំនៀមទម្លាប់ ប្រពៃជាតិ រដ្ឋបាលខេត្តកំពង់ធំ គ្រោងនឹងរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅថ្ងៃទី១៦-១៧ ខែតុលា ខាងមុខ ដែលកម្មវិធី នឹងមានតាំងពិពណ៌ទំនិញជាច្រើនប្រភេទ ការបាញ់កាំជ្រួច ប្រគំតន្រ្តី និងបណ្តែតប្រទីប ផងដែរ។ ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ សូមអញ្ជើញមកទស្សនាកំសាន្ត នូវពិធីបុណ្យអុំទូកនេះ ប្រកបដោយភាពសប្បាយរីករាយ និងមានការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ធ្វើរបាយការណ៍បញ្ជាក់ថា ពិធីប្រណាំងទូកនាឱកាសនេះ មានទូកចូលរួមសរុប ចំនួន៤៧ទូក ភាគច្រើនជាប្រភេទូកផ្កាចារ្យ ដែលមានការ តុបតែងប្លែកផ្សេងៗគ្នា។ ហើយត្រូវបានប្រជាពលរដ្ឋ ជឿជាក់ថា ការតុបតែងទាំងអស់នេះ ដើម្បីនាំនូវសេចក្តី សុខ សាមគ្គីភាព បញ្ជៀសជំងឺដង្កាត់ គ្រោះធម្មជាតិ និងនាំមកនូវការអភិវឌ្ឍមូលដ្ឋានជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទោងទាំងមូលផងដែរ។

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា