ព័ត៌មាន
បេក្ខជន ត្រៀមប្រឡងបាក់ឌុប ទៅបួងសួងនៅព្រះអង្គដងកើ ដើម្បីប្រាថ្នាសុំប្រឡងជាប់បាននិទ្ទេសល្អ
ភ្នំពេញ ៖ សម្រាប់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឫហៅថា បាក់ឌុប សង្កេតឃើញមានបេក្ខជនច្រើន បាននាំគ្នាទៅបួងសួងព្រះអង្គដងកើ ស្ថិតនៅមុខព្រះបរមរាជវាំង ដើម្បីសូមសេចក្តីសុខ និងជោគជ័យការប្រឡងនៅឆ្នាំនេះ ពិសេសដើម្បីប្រាថ្នាសុំប្រឡងជាប់បាននិទ្ទេសល្អ។
បញ្ជាក់ប្រាប់បាយ័នព្រឹកនេះ ខណៈបួងសួងនៅព្រះអង្គដងកើ បេក្ខជនត្រៀមប្រឡងបាក់ឌុបបានប្រាប់ថា មូលហេតុដែលពួកគេមកបួងសួងនៅព្រះអង្គដងកើ គឺដើម្បីប្រាថ្នាសុំប្រឡងជាប់បាននិទ្ទេសល្អ សូមឱ្យផ្លូវចិត្តរឹងមាំ កុំឱ្យភ័យពេលប្រឡង និងពេលធ្វើដំណើរទៅប្រឡងប្រកបដោយសុវត្ថិភាពគ្មានបញ្ហាអ្វីកើត។
ចំណែកលោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានប្រាប់ថា អ្នកនាំពាក្យរូបនេះ បានប្រាប់បន្តថា ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ ក្រសួងអប់រំនៅតែប្រកាន់ភ្ជាប់គោលការណ៍អ្នកចេះគឺជាប់ ហើយក្នុងករណីមានបេក្ខជននាំយកវិញ្ញាសារចូលក្នុងមណ្ឌលឬចូលដល់ក្នុងបន្ទប់ប្រឡង អាចនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ មានន័យថា ល័ក្ខ័ណ្ឌឺដោយឆ្នាំមុនៗ ហើយក៏មានស្ថាប័នពាក់ព័ន្ធចូលរួមអង្កេតការណ៍ដែរ ដោយការប្រឡងមួយនេះ ត្រូវតែធានាបាននូវអ្នកចេះគឺជាតិដោយតម្លាភាព
សូមបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងអប់រំយុវជននិងកីឡា បានត្រៀមរួចរាល់ចំពោះដំណើរការប្រឡងបាក់ឌុប ដោយឆ្នាំនេះមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងមានប្រមាណ១៣ម៉ឺន៧ពាន់៤០នាក់ បានចែកជា២៣០មណ្ឌល ហើយក្នុងមួយបន្ទប់បានត្រៀមដាក់បេក្ខជនប្រឡងចំនួន២៥នាក់។ សូមបញ្ជាក់ដែរថា ការប្រឡងបាក់ឌុបឆ្នាំនេះមានរយៈពេល២ថ្ងៃដោយចាប់ផ្តើមនៅថ្ងៃទី៨តុលាស្អែកនេះ ហើយនឹងបញ្ចប់នៅថ្ងៃទី៩តុលា ហើយក្នុងការប្រឡងនេះបានបែងចែកជាបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួនជិត៤ម៉ឺននាក់ ក្នុង និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួនជាង៩ម៉ឺននាក់ ៕
ដោយ គង់ រ៉េន






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា