ព័ត៌មាន
កម្ពុជាបន្តពិនិត្យពិភាក្សានូវចំណុចគន្លឹះផ្សេងៗ ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច និងការប្រកួតប្រជែង
រាជរដ្ឋាភិបាលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម រួមជាមួយសំណូមពរផ្សេងៗ ដើម្បីដាក់ចេញវិធានការបន្តដោះស្រាយជូនវិស័យឯកជន វិនិយោគិន និងធុរជននៅកម្ពុជា លើផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធាន ក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ផ្នែកឯកជន) បានដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរផ្សេងៗទាក់ទិនផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច ដើម្បីជំរុញដាក់ចេញវិធានការបន្ត ឱ្យបានសមស្របជូន វិស័យឯកជន វិនិយោគិន និងធុរជននៅក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលដៅបន្តជំរុញធុរកិច្ច និងលើកកម្ពស់បរិយាកាសវិនិយោគ ក្នុងខណៈដែលកម្ពុជា សម្រេចបានសមិទ្ធិផលជាក់ស្តែងធំៗ និងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ និងមានការចូលរួមពីសហសេវិកទាំងផ្នែក រាជរដ្ឋាភិបាល វិស័យឯកជន ក្រសួង-ស្ថាប័ន និងតំណាងសមាគមពាក់ព័ន្ធជាដើម។
ជាក់ស្តែងទាក់ទិនការវិនិយោគវិញ នៅក្នុងខែ សីហា ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤៦ និងគម្រោងពង្រីកផលិតកម្មចំនួន ៧ មានទុនវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះចិនវិនិយោគជាប់ លំដាប់លេខរៀងទី១ ដោយបានរួមចំណែកជាង ៨៤ភាគរយ ខណៈការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៩ភាគរយ នៃទុនវិនិយោគ សរុប។ ដោយឡែកការធ្វើពាណិជ្ជកម្មអន្តរជាតិវិញ, ក្នុងរយៈពេល ៨ ខែ នេះ មានទំហំទឹកប្រាក់សរុបជាង ៣៦ ពាន់លានដុល្លារ កើនឡើងជាង ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៣ ក្នុងនោះការនាំចេញទំនិញកម្ពុជាមានទំហំទឹកជាង ១៧ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៦ភាគរយ គាំទ្រដោយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជាជាច្រើន, ខណៈការនាំទំនិញចូលមកកម្ពុជា មានទឹកប្រាក់ជិត ១៩ ពាន់លាន ដុល្លារ កើនឡើងជាង ១៦ ភាគរយផងដែរ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា