ព័ត៌មាន
ចិនថ្កោលទោសការវាយប្រហារភេរវកម្មសម្លាប់ពលរដ្ឋខ្លួន២នាក់នៅប៉ាគីស្ថាន និងជំរុញការស៊ើបអង្កេតឱ្យបានហ្មត់ចត់
ជនជាតិចិនពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីក្បួនរថយន្តដឹកបុគ្គលិកចិនរបស់ក្រុមហ៊ុន Port Qasim Electric Power Company (Private) Limited ត្រូវបានរងការវាយប្រហារនៅជិតអាកាសយានដ្ឋានអន្តរជាតិ Jinnah ក្នុងទីក្រុង Karachi កាលពីថ្ងៃអាទិត្យប្រហែលម៉ោង ១១ យប់។ការវាយប្រហារនេះក៏បណ្តាលឲ្យមានអ្នករបួសមួយចំនួនក្នុងចំណោមប្រជាជនប៉ាគីស្ថានក្នុងតំបន់ផងដែរ។

ស្ថានទូត និងស្ថានអគ្គកុងស៊ុលចិនប្រចាំប្រទេសប៉ាគីស្ថាន បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្មនេះ និងសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះស្លូតត្រង់នៃប្រទេសទាំងពីរ និងបានសម្តែងការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រចំពោះអ្នករងរបួស និងក្រុមគ្រួសាររបស់ពួកគេ។

ពួកគេកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីដោះស្រាយផលវិបាកដោយសហការជាមួយភាគីប៉ាគីស្ថាន នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញដោយស្ថានទូតចិននៅថ្ងៃចន្ទនេះ។
ភាគីចិនបានដាក់ចេញនូវផែនការបន្ទាន់មួយភ្លាមៗ ដោយស្នើឱ្យភាគីប៉ាគីស្ថានស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះការវាយប្រហារនេះ ការដាក់ទោសយ៉ាងធ្ងន់ធ្ងរលើជនល្មើស និងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋចិន ស្ថាប័ន និងគម្រោងនានានៅក្នុងប្រទេសប៉ាគីស្ថាន។

ស្ថានទូតចិនបានរំលឹកដល់ប្រជាពលរដ្ឋចិន សហគ្រាស និងគម្រោងនានាក្នុងប្រទេសប៉ាគីស្ថាន ឱ្យមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ចំពោះស្ថានភាពសន្តិសុខ ពង្រឹងវិធានការសន្តិសុខ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីប្រុងប្រយ័ត្នសុវត្ថិភាព៕
-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព