ព័ត៌មាន
បន្ទប់ស្នាក់ មជ្ឈមណ្ឌល និងវត្តអារាមក្រុងតាខ្មៅផ្តល់ការស្នាក់ឥតគិតថ្លៃជូនសិស្សប្រឡងបាក់ឌុប
មជ្ឈមណ្ឌលយុវជន និងគ្រួសារពលរដ្ឋមួយចំនួននៅខេត្តកណ្តាល បានបង្ហោះតាមហ្វេសបុក ប្រកាសផ្តល់ផ្ទះស្នាក់ និងបន្ទប់ស្នាក់ឥតគិតថ្លៃ ជូនសិស្សានុសិស្សមកពីចម្ងាយ មកពីតាមបណ្តាស្រុកមកស្នាក់នៅនៅជិតមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ នៅក្នុងក្រុងតាខ្មៅ នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
បើតាម កញ្ញា ណាំ ស្រីណុច មន្ត្រី និងជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលយុវជន នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែតុលានេះថា នៅក្នុងឆ្នាំនេះ មជ្ឈមណ្ឌលយុវជនខេត្តកណ្តាល ក៏ដូចវត្តអារាម ផ្ទះជួល និងលំនៅដ្ឋានមួយចំនួនទៀតរបស់ពលរដ្ឋនៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល គឺបានសហការរៀបចំផ្តល់បន្ទប់ស្នាក់នៅឥតគិតថ្លៃជូនសិស្សានុសិស្សចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ មកពីតាមបណ្តាស្រុកឆ្ងាយៗ និងមិនអាចរកបន្ទប់ស្នាក់ នៅតាមផ្ទះសំណាក់ សណ្ឋាគារ ឬកន្លែងស្នាក់ផ្សេងៗទៀតបាន។
បណ្តាសិស្សបេក្ខភាពប្រឡងបាក់ឌុបបានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលយុវជនខេត្តកណ្តាលដែលឆ្នាំនេះ បានបើក្តល់ការស្នាក់នៅគិតថ្លៃ ដែលការងារនេះ គឺបានជួយសម្រាលពេលវេលា និងថវិកាសម្រាប់ស្នាក់នៅការធ្វើដំណើរចូលរួមប្រឡង។
សូមបញ្ជាក់ថា សម្រាប់សិស្សានុសិស្ស ដែលមានបំណងស្វែងបន្ទប់ការស្នាក់នៅ នៅជិតមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិក្នុងក្រុងតាខ្មៅ និងស្រុកស្អាងជាដើមនៅខេត្តកណ្តាល ពួកគេអាចចូលទៅស្វែងរកតាមអាស័យដ្ឋានស្នាក់នៅតាមរយៈហ្វេសបុក «មហាគ្រួសារតាខ្មៅ»៕ អត្ថបទ ស៊ុម សុខជា





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា