ព័ត៌មាន
ហាងថតចម្លង និងអាជីវកម្មមួយចំនួនក្បែរមណ្ឌលប្រឡងនឹងផ្អាកដំណើរការក្នុងថ្ងៃប្រឡង
ហាងថតចម្លងឯកសារ និងអាជីវកម្មមួយចំនួនទៀតក្បែរមណ្ឌលប្រឡង ស្ថិតនៅរាជធានីភ្នំពេញ នឹងផ្អាកអាជីកម្មក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬ (បាក់ឌុប) ដោយគោរពតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ជាក់ស្តែងដូចជាអាជីវកម្មនៅក្បែរមណ្ឌលប្រឡងវិទ្យាល័យបាក់ទូកជាដើម ។

ម្ចាស់ហាងថតចម្លងឯកសារ និងម្ចាស់អាជីវកម្មមួយទៀតនៅក្បែរមណ្ឌលប្រឡងបាក់ឌុប វិទ្យា ល័យបាក់ទូករាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែតុលា នេះ បានប្រាប់ BTVថា ស្របទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ អាជីវកម្មរបស់ពួកគេ នឹងផ្អាកចំនួនពីរថ្ងៃ គឺនៅថ្ងៃទី០៨ និងទី៩ខែតុលានេះ ដើម្បីចូលរួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ ឱ្យដំណើរការប្រឡងបាក់ឌុបប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។ ការផ្អាកអាជីវកម្មនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត ។

លោក គង់ សារ៉ាវុធ ស្មៀន និងតំណាងចៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បាន ឱ្យដឹងដែរថា មុនការប្រឡងមកដល់ អាជ្ញាធរបានផ្សព្វផ្យាយដល់អាជីករនៅក្បែរមណ្ឌលប្រឡងបាក់ឌុប នៅវិទ្យាល័យបាក់ទូក សូមផ្អាកអាជីវកម្មចំនួនពីរថ្ងៃ។ ហើយក្នុងពេលផ្សព្វផ្សាយនោះ អាជីករក៏បានយល់ ព្រមតាមការណែរបស់អាជ្ញាធរ។ យ៉ាងណាក្តី ប្រសិនបើដល់ថ្ងៃប្រឡងស្អែកនេះ អាជីវករណាមួយមិនបាន គោរពតាមការណែនាំទេ នោះអាជ្ញាធរនឹងមានវិធានការរដ្ឋបាល ។
ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយ រលូន និងជោគជ័យ ជាពិសេស ធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀប រៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង៣២មណ្ឌលក្នុងរាជធានី គឺរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់ សម្ភារសិក្សាគ្រប់ប្រភេទ។
អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានា។ ហាមបង្កសំឡេង រំខាន ឬសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡង និងការផ្ញើកង់-ម៉ូតូ នៅតាម មណ្ឌលប្រឡង មិនត្រូវតម្រូងឱ្យបង់ប្រាក់ឡើយ៕ អត្ថបទ៖ សោភ័ណ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា