ព័ត៌មាន
កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ២៦ មានទុនសរុបប្រមាណ ៤៤៣ លានដុល្លារអាម៉េរិក
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ កញ្ញា ឆ្នាំ២០២៤ នេះ, បានអនុម័តគម្រោងថ្មីចំនួន ២៦ គម្រោង និងគម្រោងពង្រីកផលិតកម្ម ចំនួន ២ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤៤៣ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណជិត ២៥ ពាន់កន្លែង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ កញ្ញា ឆ្នាំ២០២៤ នេះ មានចំនួនសរុប ២៨ គម្រោង ក្នុងនោះអនុម័តគម្រោងថ្មីចំនួន ២៦ គម្រោង និងគម្រោងពង្រីកផលិតកម្ម ចំនួន ២ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤៤៣ លានដុល្លារអាម៉េរិក ដោយនៅក្នុងចំណោមគម្រោងវិនិយោគសរុបនេះ ចំពោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៦ គម្រោង និងគម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២២ គម្រោង។
ជុំវិញការវិនិយោគនេះ ចំពោះគម្រោងដែលមានភាពលេចធ្លោជាងគេប្រចាំខែ កញ្ញា នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោងពង្រីកផលិតកម្ម របស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិព្រៃកីខ និងភូមិ ព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគបន្ថែម ១២,៥ លានដុល្លារអាម៉េរិក។
ចំណែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងស្រុកក្រគរ ខេត្ត ពោធិ៍សាត់ មានទុនវិនិយោគប្រមាណជាង ០ លានដុល្លារអាម៉េរិក។ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូ អ៊ិនធើណេសិន ណល មានទីតាំងស្ថិតស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ៥៥ លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគបង្កើតរោង ចក្រផលិតដំឡើង និងបង្គុំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិច ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងទុន វិនិយោគប្រមាណជាង ៣៨ លានដុល្លារអាម៉េរិក ។ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលពីទឹកដោះគោ ភេសជ្ជៈគ្រប់ ប្រភេទគ្មានជាតិអាល់កុល និងអាហារគ្រប់ប្រភេទ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណ ជាង ៣៧ លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាត ធេន ក្នុងទុនវិនិយោគប្រមាណជាង ២០ លានដុល្លារអាម៉េរិក ។
សូមបញ្ជាក់ថា ក្នុងខែ កញ្ញា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកជាង ៣៨ ភាគរយ នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុក គ្របដណ្តប់ជិត ៣៣ ភាគរយ នៃទុនវិនិយោគសរុប៕
អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា