ព័ត៌មាន
[UPDATE] ចំនួនអ្នកស្លាប់កើនឡើងជាង២៣០នាក់ ខណៈព្យុះហេលេន បោកបក់លើភាគអាគ្នេយ៍សហរដ្ឋអាមេរិក
ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះសង្ឃរា ហេលេន (Helene) បានកើនឡើងជាង២៣០ នាក់ចាប់តាំងពីព្យុះនេះបានបោកបក់នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដោយបានបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋ Florida រដ្ឋ ចចា(Georgia)រដ្ឋ South Carolina រដ្ឋ North Carolina រដ្ឋ Virginia និងរដ្ឋ Tennessee ។

ព្យុះ Helene បានបោកបក់នៅតំបន់ឆ្នេរ Big Bend នៃរដ្ឋ Florida កាលពីសប្តាហ៍មុនជាព្យុះសង្ឃរាប្រភេទទី៤ ដ៏មានឥទ្ធិពល។

ព្យុះនេះបានក្លាយជាព្យុះសង្ឃរាដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីព្យុះកាទ្រីណា (Katrina) ក្នុងឆ្នាំ ២០០៥ ដែលបានសម្លាប់មនុស្សចំនួន ១.៣៩២នាក់។
ជាងមួយសប្តាហ៍បន្ទាប់ពីព្យុះសង្ឃរា Helene បានវាយប្រហារ អតិថិជនអគ្គិសនីប្រហែល២៧០.០០០នាក់នៅរដ្ឋ North Carolina រដ្ឋ South Carolina និង Georgia នៅតែគ្មានអគ្គិសនីប្រើប្រាស់ នេះបើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយគេហទំព័រតាមដានថាមពលរស់សហរដ្ឋអាមេរិក PowerOutage.us កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

ខណៈបណ្ដារដ្ឋមួយចំនួនរបស់អាមេរិកនៅតែរងគ្រោះពីព្យុះសង្ឈរា Helene នៅឡើយ ក៏មានការគំរាមកំហែងពីព្យុះសង្ឈរាថ្មីមួយទៀត នោះគឺព្យុះសង្ឈរា មីលតុន (Hurricane Milton) ។ ព្យុះនេះ បានបង្កើនកម្លាំងក្លាយជាព្យុះប្រភេទទី ៥ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ ដែលបង្កការគំរាមកំហែងភ្លាមៗដល់ឧបទ្វីប យូកាតាន់(Yucatan) របស់ម៉ិកស៊ិក តាមផ្លូវឆ្ពោះទៅរដ្ឋ Florida ជាកន្លែងដែលរដ្ឋនេះបានបញ្ជាឱ្យមានការជម្លៀសមនុស្សយ៉ាងច្រើន៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា