ព័ត៌មាន
កូរ៉េខាងជើង ប្ដេជ្ញាបង្កើនល្បឿនដើម្បីក្លាយជាមហាអំណាចនុយក្លេអ៊ែរ
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារ (០៨ តុលា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានលើកឡើងថា ប្រទេសរបស់លោកនឹងបង្កើនល្បឿនឆ្ពោះទៅរកការក្លាយជាមហាអំណាចយោធាជាមួយនឹងអាវុធនុយក្លេអ៊ែរ ហើយនឹងមិនបដិសេធការប្រើប្រាស់អាវុធទាំងនោះឡើយ ប្រសិនបើកូរ៉េខាងជើងស្ថិតនៅក្រោមការវាយប្រហាររបស់សត្រូវ។

លោក Kim បានលើកឡើងពីឈ្មោះប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) ជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ ក្នុងការរិះគន់ទីក្រុងសេអ៊ូល ដែលបានឃុបឃិតជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។

KCNA បានដកស្រង់សម្តីរបស់លោក Kim ដែលនិយាយថា “លោក Yoon Suk Yeol បានធ្វើអត្ថាធិប្បាយដ៏ជូរចត់ និងអសុរោះួយចំនួនអំពីការបញ្ចប់របបកូរ៉េខាងជើង ហើយប្រសិនបើសត្រូវព្យាយាមប្រើកម្លាំងប្រឆាំងនឹងប្រទេសរបស់យើង យោធារបស់កូរ៉េខាងជើងនឹងប្រើអំណាចវាយលុកទាំងអស់ដោយមិនស្ទាក់ស្ទើរ រួមទាំងអាវុធនុយក្លេអ៊ែរ”។

កូរ៉េខាងជើង បានបន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនអស់ជាច្រើនទសវត្សរ៍ ហើយត្រូវបានគេជឿថាមានសារធាតុបំផ្ទុះបរិមាណូគ្រប់គ្រាន់សម្រាប់ផលិតអាវុធបែបនេះរាប់សិបប្រភេទ ដោយក៏បានធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរនៅក្រោមដីចំនួន ៦លើករួចមកហើយ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា