ព័ត៌មាន
លោក Trump វាយប្រហារជនអន្តោប្រវេសន៍នៅអាមេរិក ដោយចោទអ្នកទាំងនោះថាជាឃាតករ
បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump កាលពីថ្ងៃចន្ទ (០៧ តុលា) បានប្រើវោហារសាស្រ្តវាយប្រហារជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិក ដោយនិយាយថា ពួកគេមាន “ហ្សែនអាក្រក់ជាច្រើន” និងចោទប្រកាន់អ្នកទាំងនោះថាជាឃាតករ ក្នុងពេលពិភាក្សាពីឃាតកម្មជាច្រើនករណីដែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តដោយជនអន្តោប្រវេសន៍ ដែលរស់នៅដោយខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិក។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “ដោយសារតែការអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ចូលមកព្រំដែនដោយបើកចំហរ មានមនុស្ស ១៣.០០០នាក់ជាឃាតករ” ខណៈពេលដែលពិភាក្សាពីគោលនយោបាយអន្តោប្រវេសន៍របស់គូប្រជែងប្រជាធិបតេយ្យរបស់លោកនៅក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា គឺអនុប្រធានាធិបតី លោកស្រី Kamala Harris។

លោក Trump បន្តថា “ពួកគេជាច្រើនបានសម្លាប់មនុស្សច្រើនជាងម្នាក់ ហើយឥឡូវនេះពួកគេកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយសប្បាយរីករាយ។ អ្នកទាំងនោះមានហ្សែនអាក្រក់ជាច្រើនក្នុងខ្លួន ហើយកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិកនាពេលនេះ»។
អតីតប្រធានាធិបតីរូបនេះបានវាយប្រហារជាញឹកញាប់លើជនអន្តោប្រវេសន៍នៅក្នុងដំណើរយុទ្ធនាការរបស់ខ្លួន ជាពិសេសអ្នកដែលជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្ម។ ពេលខ្លះលោកបានប្រើភាសាប្រមាថមើលងាយ ហើយបានពិពណ៌នាពីរូបភាពឧក្រិដ្ឋកម្មយ៉ាងឃោរឃៅ ទោះបីជាមានការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ជនអន្តោប្រវេសន៍មិនប្រព្រឹត្តបទឧក្រិដ្ឋក្នុងអត្រាខ្ពស់ជាងអ្នកមានដើមកំណើតជាជនជាតិអាមេរិកក៏ដោយ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា