ព័ត៌មាន
រដ្ឋ North Carolina របស់អាមេរិក ផ្លាស់ប្តូរច្បាប់បោះឆ្នោតដើម្បីសម្រួលដល់តំបន់រងគ្រោះដោយព្យុះ
ក្រុមមន្ត្រីបោះឆ្នោតនៅក្នុងរដ្ឋ ណស ខារ៉ូឡាញណា (North Carolina) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (០៧ តុលា) បានអនុម័តការផ្លាស់ប្តូរដែលមានគោលបំណងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកបោះឆ្នោតនៅក្នុងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះសង្ឃរា ហេលេន (Helene) នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ។

ការផ្លាស់ប្តូរដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សាបោះឆ្នោតរដ្ឋ North Carolina នឹងផ្តល់ភាពបត់បែនដល់មន្ត្រីបោះឆ្នោតក្នុងតំបន់ ដើម្បីធានាថាអ្នកស្រុកនៅតំបន់ភ្នំភាគខាងលិចនៃរដ្ឋនឹងអាចបោះឆ្នោតបាន ទោះបីជាផ្លូវថ្នល់ និងបណ្តាញទំនាក់ទំនងនៅតែត្រូវបានរំខានក៏ដោយ។

លោកស្រី ខារិន ប្រីនសុន ប៊ែល (Karen Brinson Bell) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលបាននិយាយថា៖ គោលដៅគឺដើម្បីធានាថាអ្នកបោះឆ្នោតនៅគ្រប់ផ្នែកទាំងអស់នៃរដ្ឋនឹងមានជម្រើសបោះឆ្នោតដូចគ្នា ដោយតាមសំបុត្រ ឬដោយផ្ទាល់ក្នុងការបោះឆ្នោតមុនកំណត់ចាប់ពីថ្ងៃទី១៧ ខែតុលា ឬនៅថ្ងៃបោះឆ្នោត ០៥ វិច្ឆិកា ផ្ទាល់។ ការផ្លាស់ប្តូរដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាបោះឆ្នោតនេះ នឹងអនុញ្ញាតឱ្យក្រុមផ្សព្វផ្សាយនៅក្នុង ១៣តំបន់ដែលរងគ្រោះខ្លាំងបំផុត អាចទៅកាន់ជម្រកគ្រោះមហន្តរាយ និងតំបន់ផ្សេងទៀតដើម្បីជួយប្រជាជនបំពេញសន្លឹកឆ្នោតរបស់ពួកគេ។

រដ្ឋ North Carolina គឺជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន៧ ដែលត្រូវបានគេរំពឹងថានឹងកំណត់ថាតើលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ឬក៏អនុប្រធានគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris គឺជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។ ការស្ទង់មតិបង្ហាញថាបេក្ខជនទាំងពីររូបស្ថិតក្នុងការប្រកួតដ៏តឹងតែងមួយ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា