ព័ត៌មាន
ក្រោយទស្សនកិច្ចផ្ទាល់ពលរដ្ឋបង្ហាញការរីករាយដោយឃើញតំបន់ឦសានមានការអភិវឌ្ឍច្រើន និងមានបង្គោលព្រំដែនប្រកដប្រជា
បន្ទាប់ពីមើលឃើញដោយភ្ទាល់ភ្នែក និងជាក់ស្តែង បងប្អូនប្រជាពលរដ្ឋខ្មែរបានបង្ហាញការរីករាយយ៉ាងខ្លាំងបន្ទាប់ពីឃើញនៅតំបន់ភូមិភាគឦសាន មានការអភិវឌ្ឍច្រើន និងមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងបានយ៉ាងត្រឹមត្រូវពិតប្រាកដ មិនដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូច ដែលតែងតែធ្វើការញុះញង់ខុសពីការពិតជាក់ស្តែងនោះ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមការងារដែលបានសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាលោកគ្រូ អ្នកគ្រូមកពី តាមបណ្តាខេត្តនានាទៅទស្សនាកម្សាន្តនៅតំបន់ភូមិភាគឦសានដោយឥតគិតថ្លៃជារៀងរាល់ចុងសប្តាហ៍នោះ បានលើកឡើងថា ពួកគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងក្រោយឃើញតំបន់ភូមិភាគឦសានមានការអភិវឌ្ឍ ច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម។ ជាងនេះទៅទៀតពួកគេមិននឹកស្មានថា នៅតំបន់ភូមិភាគឦសាននេះ មានបង្គោលព្រំដែនយ៉ាងប្រកដប្រជា និងច្បាស់លាស់ទាល់តែសោះ ដូច្នេះពួកគេក៏បានអំពាវនាវឲ្យបងប្អូប្រជាពលរដ្ឋខ្មែរទាំងអស់កុំចេះតែជឿលើការញុះញង់ពីពួក ក្រុមអគតិមួយក្តាប់តូចនៅខាងក្រៅ ដែលតែងតែញុះញង់ខុសពីការខណៈពួកគេទាំងនោះមិនបានមើល ឃើញជាក់ស្តែង និងខ្លះទៀតមិនដែលទាំងស្គាល់ទឹកដីភូមិភាគឦសាននេះផងនោះ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ចេញគោលការណ៍រៀបចំកម្មវិធីដំណើរកម្សាន្តជូនពលរដ្ឋ និងយុវជនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដោយឥតថ្លៃរៀងងរាល់ចុងសប្ដាហ៍គឺបានចាប់ពីខែកញ្ញា ដល់ខែធ្នូ ដើម្បីពួកគាត់បានឃើញនូវទិដ្ឋភាពការអភិវឌ្ឍ ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជនជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ និងវៀតណាម។
ការរៀបចំដំណើរកម្សាន្តនេះមានបំណងលុបបំបាត់មន្ទិលសង្ស័យ របស់ប្រជាពលរដ្ឋមកលើរដ្ឋាភិបាលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ និងវៀតណាម (CLV-DTA) ដែលពួកគេបានសម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ទឹកដីទៅប្រទេសវៀតណាម។ ប៉ុន្តែរាជរដ្ឋាភិបាលបានអះអាងថា កិច្ចសហប្រតិបត្តិការនេះ ជាឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពក្នុងខេត្តជាប់ព្រំដែនប្រទេសទាំងបី។ យ៉ាងណាក៏ដោយនាពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់នូវកិច្ចសហប្រតិបត្តិការ តំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាមជាផ្លូវការហើយ ដោយការបញ្ចប់កិច្ចសហប្រតិបត្តិ ការនេះគឺប្រៀបបាននឹងការដកដាវ និងដកគ្រាប់កាំភ្លើងពីក្រុមប្រឆាំងនៅក្រៅប្រទេស ដែលបានយក បញ្ហានេះមកចាក់ប្រជាពលរដ្ឋឲ្យមានការបារម្ភអំពីបញ្ហាបាត់ទឹកដី៕ អត្ថបទបាន ចក់




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា