ព័ត៌មាន
UN៖ ជីវិតពលរដ្ឋស៊ូដង់ រាប់មិនអស់អាចស្លាប់បន្ថែមទៀត បើពុំមានវិធានការបន្ទាន់លើវិបត្តិ
មន្ត្រីអង្គការសុខភាពពិភពលោកជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃអង្គារ (០៨ តុលា) ថា សង្រ្គាមនៅក្នុងប្រទេសស៊ូដង់ អាចនឹងធ្វើឱ្យមនុស្សរាប់មិនអស់បាត់បង់ជីវិតបន្ថែម ប្រសិនបើមិនមានវិធានការជាបន្ទាន់ទេនោះ ដោយសារតែគ្រោះទុរ្ភិក្ស និងជំងឺរីករាលដាល ខណៈការប្រយុទ្ធកាន់តែខ្លាំងក្លាឡើង ហើយបុគ្គលិកផ្តល់ជំនួយពិបាកទៅដល់អ្នករងគ្រោះ។

ជិត ១៨ខែនៃជម្លោះ បណ្តាលឱ្យមានវិបត្តិជនភៀសខ្លួនខាងក្នុងដ៏ធំបំផុតរបស់ពិភពលោក ហើយមនុស្សជាង ២៥លាននាក់ ពោលគឺជាងពាក់កណ្តាលនៃប្រជាជនសរុបរបស់ស៊ូដង់ ត្រូវការអាហារ និងការថែទាំសុខភាពជាបន្ទាន់។ ការប៉ាន់ប្រមាណនៃចំនួនអ្នកស្លាប់កើនឡើងដល់រាប់ម៉ឺននាក់ ប៉ុន្តែមានភាពមិនច្បាស់លាស់ទេ ដោយការគ្រប់គ្រងប្រទេសបានបែងចែករវាងកងទ័ពស៊ូដង់ និងគូប្រជែងរបស់ខ្លួនគឺកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ខណៈកន្លែងថែទាំសុខភាពត្រូវបានដួលរលំ។

នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក លោកស្រី ហាណាន បាល់ឃី (Hanan Balkhy) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងគែរថា “បើពុំមានអន្តរាគមន៍ភ្លាមៗទេ គ្រោះទុរ្ភិក្ស និងជំងឺនឹងឆក់យកជីវិតមនុស្សរាប់មិនអស់”។ នៅក្នុងរដ្ឋធានីខាទុម ប្រហែល ៧៥% នៃកន្លែងថែទាំសុខភាពបានបិទដំណើរការ ខណៈស្ថានភាពនៅភាគខាងលិច និងភាគខាងត្បូងនៃប្រទេសកាន់តែអាក្រក់ នេះបើយោងតាមអង្គការសុខភាពពិភពលោក។

លោក រីឆាដ ប្រេណាន (Richard Brennan) នាយកគ្រាអាសន្នប្រចាំតំបន់ បាននិយាយថា ជំងឺអាសន្នរោគជាង ២០.០០០ករណីក់ ត្រូវបានកត់ត្រានៅឆ្នាំនេះ ក្នុងពាក់កណ្តាលនៃរដ្ឋទាំង១៨ របស់ស៊ូដង់ ដែលជាការផ្ទុះឡើងយ៉ាងលឿន។ គួររម្លឹកថា សង្គ្រាមរវាងភាគីប្រយុទ្ធនៅស៊ូដង់ បានចាប់ផ្តើមនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីជម្លោះបានផ្ទុះឡើងដោយបើកចំហលើផែនការដែលគាំទ្រដោយអន្តរជាតិសម្រាប់ការផ្លាស់ប្តូរឆ្ពោះទៅកាន់ការគ្រប់គ្រងស៊ីវិល៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា