ព័ត៌មាន
កូរ៉េខាងត្បូង៖ ទាហានកូរ៉េខាងជើង ទំនងជាកំពុងប្រយុទ្ធនៅអ៊ុយក្រែន ហើយខ្លះបានស្លាប់ក្នុងសង្រ្គាម
ប្រមុខការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃអង្គារ (០៨ តុលា) ថា ទាហានជាច្រើនរបស់កូរ៉េខាងជើង ទំនងជាកំពុងតែចូលរួមជាមួយនឹងទាហានរុស្ស៊ី ក្នុងការប្រយុទ្ធនៅអ៊ុយក្រែន ដោយអ្នកខ្លះត្រូវជឿថាបានស្លាប់ក្នុងសង្រ្គាម និងទាហានជាច្រើនទៀតត្រូវបានរំពឹងថានឹងបញ្ជូនទៅបន្ថែម។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍កាលពីចុងសប្តាហ៍នេះថា មន្ត្រីយោធាកូរ៉េខាងជើង ៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់ទីក្រុងគីវ លើទឹកដីកាន់កាប់ដោយរុស្ស៊ី នៅជិតតំបន់ ដូណិតស្ក៍ (Donetsk) កាលពីថ្ងៃទី០៣ ខែតុលា។ រដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងសេអ៊ូល លោក គីម យ៉ុងហ៊្យុន (Kim Yong-hyun) បានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារថា “មានភាពអាចទៅរួចខ្ពស់ដោយពិចារណាលើកាលៈទេសៈផ្សេងៗ” ដែលថារបាយការណ៍អ៊ុយក្រែននោះជាការពិត។

លោកបន្ថែមថា កូរ៉េខាងជើង ត្រូវបានគេរំពឹងថានឹងបញ្ជូនទាហានធម្មតាទៅបន្ថែមទៀត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី។ ប្រមុខការពារជាតិកូរ៉េខាងត្បូងរូបនេះបន្តថា “ភាពទៅរួចខ្ពស់នៃការបញ្ជូនកងទ័ពពីទីក្រុងព្យុងយ៉ាងនោះដោយសារតែកិច្ចព្រមព្រៀងទៅវិញទៅមកដែលស្រដៀងទៅនឹងសម្ព័ន្ធមិត្តយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង”។

ក្រុមអ្នកជំនាញបាននិយាយជាយូរមកហើយថា មីស៊ីលកូរ៉េខាងជើង កំពុងត្រូវបានដាក់ពង្រាយក្នុងទឹកដីអ៊ុយក្រែន ដោយកងកម្លាំងរុស្ស៊ី ដោយនោះជាអ្វីដែលទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានបដិសេធ។ កូរ៉េខាងត្បូងក៏អះអាងដែរថា កូរ៉េខាងជើង បានបញ្ជូនសព្វាវុធរាប់ពាន់កុងតឺន័រទៅឱ្យរុស្ស៊ី សម្រាប់ប្រើនៅអ៊ុយក្រែន៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា