ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី ជួបសំណេះសំណាល ជាមួយមេឃុំ ចៅសង្កាត់ នៃសាលាសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញសំណេះសំណាល ជាមួយមេឃុំ ចៅសង្កាត់ នៃសាលាសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងសមាជិក សមាជិកា ជាច្រើនរូបទៀត។
ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានកោតសរសើរចំពោះ រដ្ឋបាលឃុំ សង្កាត់ប៉ាលហាល នឹងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវភារ កិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរនាពេលកន្លងមក ក្នុងការលើកកម្ពស់គណនេយ្យភាព និងតម្លាភាព នៅក្នុងការអនុវត្ដការងាររបស់ខ្លួនជាប្រចាំ និងសហការជាមួយសមត្ថកិច្ច និងប្រជាពលរដ្ឋ ដើម្បីអនុវត្ដឱ្យសម្រេចបានជោគជ័យនូវរាល់គោលនយោបាយនានា របស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព” របស់រាជរដ្ឋាភិបាល។
ឯកឧត្តមបន្តថា ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានា របស់រដ្ឋបាលឃុំសង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយផ្តោតការយកចិត្តទុកដាក់ចុះមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋ សាកសួរសុខទុក្ខ ស្តាប់បញ្ហាប្រឈម និងសំណូមពរ ជួយដល់ពួកគាត់ឱ្យអស់ពីសមត្ថភាព រួមទាំងការផ្តល់សេវាសាធារណៈ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ត្រូវយកចិត្ដទុកដាក់ អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានា របស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គី ភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា