ព័ត៌មាន
ពលរដ្ឋអរគុណប្រមុខរាជរដ្ឋាភិបាលចំពោះការលើកកម្ពស់សុខភាពពួកគាត់តាមរយៈមូលនិធិ ប.ស.ស
ប្រជាពលរដ្ឋ អរគុណប្រមុខរាជរដ្ឋាភិបាល បានលើកកម្ពស់សុខភាព តាមរយៈការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ និងរបបសន្តិសុខសង្គមហៅកាត់ថា ប.ស.ស.។
បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី មកពីតាមបណ្តារាជធានី-ខេត្ត មកទទួលសេវាសុខាភិបាល នៅមនី្ទរពេទ្យរដ្ឋថ្នាក់ជាតិ នៃមនី្ទរពេទ្យព្រះអង្គឌួង ដែលមានភ្ជាប់មកជាមួយនូវប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណរបបសន្តិសុខសង្គម (ប.ស.ស) បានថ្លែងប្រាប់ BTV ព័ត៌មានថា មានប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណប.ស.ស មកទទួលសេវាពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ និងទទួលថ្នាំ នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង មិនអស់កម្រៃថ្លៃសេវានោះទេ ផ្ទុយទៅវិញលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ មានក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល សំដីរុសរាយរាក់ទាក់ មើលថែទាំអ្នកជំងឺបានដិតដល់ ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បានទទួលសេវាសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ប្រកបដោយវិទ្យាសាស្រ្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពចំនួន៦ ក្នុងនោះអាទិភាពទី១ គឺពង្រីកនូវការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល តាមរយៈការពង្រីក ការគ្របដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារងាយរងគ្រោះ សម្រាប់របបសន្តិសុខសង្គម (ហៅកាត់ថា ប.ស.ស) ជូនចំពោះសមាជិកគ្រួសារ ក៏ដូចជាអ្នកដែលនៅក្នុងបន្ទុក ក្នុងការស្ម័គ្រចិត្ត រួមជាមួយនិងការអនុវត្តនូវវិធានគន្លឹះក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដោយផ្តោតទៅការលើកកម្ពស់គុណភាពសេវា និងការពង្រឹងសមត្ថភាព ផ្តល់សេវាសុខភាពបឋមជូនដល់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងមូលដ្ឋាន៕ អត្ថបទ រដ្ឋា













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា