ព័ត៌មាន
កម្ពុជា អំពាវនាវឱ្យពិភពលោកទាំងមូលបន្តគាំទ្រ និងគោរពតាមគោលការណ៍នៃអនុសញ្ញាអូតាវ៉ា ជាពិសេសបង្កើនការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌សកល
តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានអំពាវនាវដល់បណ្តាប្រទេសទូទាំងសកលលោក បន្តគាំទ្រ និងគោរពតាមគោលការណ៍នៃអនុសញ្ញាអូតាវ៉ា ជាពិសេស តាមរយៈការ បោះ ឆ្នោតគាំទ្រសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា បង្កើនការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌សកល។

ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាមកម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ហើយបានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំគណៈ កម្មការទី១ស្តីពីការរំសាយសព្វាវុធ និងសន្តិ សុខអន្តរជាតិនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤។ក្នុងសេចក្តីថ្លែងការណ៍នេះឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមានមោទកភាព ទទួលបានការគាំទ្រជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ា ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកិច្ចប្រជុំនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់សហគមន៍វិស័យសកម្មភាពមីនសាកល រួមគ្នាបន្តការប្តេជ្ញាចិត្តលុបបំបាត់ ការរងទុក្ខវេទនាដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញា កម្ពុជានឹងអនុម័តផែនការសកម្មភាពរយៈពេល៥ឆ្នាំបន្ទាប់ គឺ «ផែន ការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩» និង សេចក្តីថ្លែង ការណ៍នយោបាយសៀមរាប-អង្គរ ដែលជាត្រីវិស័យដ៏សំខាន់សម្រាប់ការដឹកនាំ និង អនុវត្តអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥ -២០២៩។
ឯកឧត្តម បានបញ្ជាក់ផងដែរថា កម្ពុជា ធ្លាប់ជាប្រទេសមួយដែលទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារគ្រាប់មីន ដែលមានប្រជាជនរង គ្រោះ ស្លាប់ និងរបួស ច្រើនជាង ៦៥,០០០ នាក់ និងបានរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ប៉ុន្តែក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហការអន្តរជាតិ កម្ពុជាទទួលបានជោគជ័យជាទីកត់សម្គាល់ ក្នុងវិស័យសកម្មភាពមីន និងបានប្រែក្លាយដីមានមីន ទៅជាដីមានសុវត្ថិភាពសម្រាប់លំនៅឋាន និងការអភិវឌ្ឍ។ កម្ពុជា ចាត់ទុកសកម្មភាពមីន ជាកាតព្វកិច្ចមនុស្សធម៌មួយដ៏សំខាន់ ដែលបានផ្តល់ក្តីសង្ឃឹមជាថ្មី និងផ្លាស់ប្តូរជោគវាសនារបស់ប្រជាជន និងសហគមន៍ដែលទទួលរងគ្រោះដោយសារមីន។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានអំពាវនាវដល់បណ្តាប្រទេសទូទាំងសកលលោក បន្តគាំទ្រ និងគោរពតាមគោល ការណ៍នៃអនុសញ្ញាអូតាវ៉ា ជាពិសេស តាមរយៈការបោះឆ្នោតគាំទ្រសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា បង្កើនការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌ និងស្នើដល់រដ្ឋមិនមែនភាគី ពិចារណាចូលរួមជាសមាជិកគ្រួសារអនុសញ្ញាអូតាវ៉ា និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នាពេលខាងមុខ។
ឯកឧត្តមបណ្ឌិត ក៏បានថ្លែងថា កម្ពុជា ប្តេជ្ញាចិត្តនៅតែបន្តកៀរគរជំនួយ និងស្វែងរកការគាំទ្រ ដល់វិស័យសកម្មភាពមីនសាកល និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន នៅក្នុងបណ្តាប្រទេសមួយ ចំនួនដែលមានតម្រូវការ និងកំពុងប្រឈម៕ អត្ថទ,ភារម្យ

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា