ព័ត៌មាន
លោកជំទាវ ចម និម្មល ទទួលជួបក្រុមហ៊ុន TikTok នៅប្រទេសឡាវ
ភ្នំពេញ៖ កំពុងស្ថិតនៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកស្រី DYAN Shinto E. Nugroho នាយកជាន់ខ្ពស់ទទួលបន្ទុកផ្នែកគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន TikTok និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
ក្រោយចប់ជំនួបនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើតួនាទីដ៏សំខាន់នៃពាណិជ្ជកម្មឌីជីថលក្នុងការជំរុញធុរកិច្ចនៅកម្ពុជា។ លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនអាទិភាពមួយចំនួន ក្នុងការជំរុញការទាញប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការជំរុញការធ្វើអាជីវកម្ម ដូចជា អក្ខរកម្មឌីជីថល ការជួយគាំ្រទ្រ និងការពង្រឹងសមត្ថភាពដល់អាជីវកម្មសដ្ឋកិច្ចក្រៅប្រព័ន្ធ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច មធ្យម ជាដើម។
លោកជំទាវរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងសុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ ក្នុងការកសាងជំនឿទុកចិត្ត និងភាពជឿជាក់របស់អតិថិជនផងដែរ។
បើតាមក្រសួងពាណិជ្ជកម្ម ភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការប្រព័ន្ធទូទាត់ឌីជីថលក្នុងតំបន់ និងពិព័រណ៍ពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ការលក់ផលិតផលក្នុងស្រុក ក៏ដូចជាការសម្រួលនិងជំរុញបន្ថែម វិស័យទេចរណ៍ ជាដើម៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា