ព័ត៌មាន
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបដិសេធការចុះផ្សាយព័ត៌មានមិនពិតរបស់វិទ្យុ RFA Khmer
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែតុលានេះ បានចេញលិខិតបដិសេធ ការចុះផ្សាយព័ត៌មានមិនពិតបរបស់វិទ្យុ RFA Khmer ដែលបានលើកឡើងថា មន្រ្តីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែងរងការចោទថា ចាប់ពលរដ្ឋ ជំរិតទារលុយជាថ្នូរនឹងការដោះលែង។ក្នុងករណីនេះ ជនសង្ស័យចំនួន២នាក់ ដែលមាន ឈ្មោះ វែន វុទ្ធី និងឈ្មោះវ៉ន ថា ភេទប្រុស ជាប់ពាក់ព័ន្ធ ទៅនិងការប្រព្រឹត្តបទល្មើស ចូលកាប់រានដីព្រៃ ក្នុងតំបន់ការពាធម្មជាតិ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចអូរចម្រុះ ស្ថិតក្នុងដែនជម្រក សត្វព្រៃ-ព្រៃឡង់ ភូមិសាស្ត្រភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ជារឿងមិនពិត។ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សូមបញ្ជាក់ជូនថា ដោយមានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការបង់ពិន័យអន្តរការណ៍ ទៅលើជនសង្ស័យទី១.មានឈ្មោះ វែន វុទ្ធី អាយុ៥៣ និងទី២មានឈ្មោះ វ៉ន ថា អាយុ ៤២ឆ្នាំ បង់ចូលថវិការដ្ឋ ចែងក្នុងមាត្រា៥៩ ចំណុចទី០១ «កាប់ គាស់រម្លើង កាប់រំលំ រុករានដីព្រៃ គៀវ ចងរឹត ប្រមូល បំផ្លាញធនធានធម្មជាតិ» នៃច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ។
ដូច្នេះ ព័ត៌មានដែលការចុះផ្សាយរបស់ RFA Khmer នាពេលកន្លងមកនេះ គឺជាព័ត៌មានក្លែងក្លាយ មានចេតនាទុច្ចរិត បរិហារកេរ្តិ៍ បំភ្លើសការពិត ធ្វើឱ្យសាធារណជនមានការភណ្ឌច្រឡំ ដែលធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់មន្ត្រីរាជការសាធារណៈ ប៉ះពាល់ដល់ស្ថាប័នរដ្ឋ ជាពិសេស មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា