ព័ត៌មាន
កម្ពុជាកំពុងជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន
បរិយាបន្ន និងចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ត្រូវបានលើកកម្ពស់ជាប្រចាំ ដើម្បីឱ្យការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែ មានប្រសិទ្ធភាព ដែលនឹងរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល នៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ២០២៤ នេះថា ជុំវិញបញ្ហានេះ ធនាគារជាតិនៃកម្ពុជា និងក្រសួង ពាណិជ្ជកម្ម បានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ និងគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រជាជន ក៏ដូចជាក្រុមហ៊ុន-សហគ្រាសនៅកម្ពុជា។ ចំពោះការអនុវត្តវិធានការជំរុញការប្រើ ប្រាស់ប្រាក់រៀលរបស់ក្រសួងពាណិជ្ជកម្ម បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបង្កើនការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេស ការដាក់ឱ្យអនុវត្តប្រកាស ដែលតម្រូវឱ្យមានការដាក់ស្លាកតម្លៃនៅតាមហាងទំនិញនានាជាប្រាក់រៀលជាដើម។ ការផ្លាស់ប្ដូរផ្នត់គំនិត របស់សាធារណជន ឱ្យងាកមកប្រើប្រាស់រូបិយវត្ថុជាតិពិតជាមានសំខាន់ណាស់ ដូច្នេះនៅពេលសាធារណជនបានឃើញការដាក់តាំង ស្លាកតម្លៃជាប្រាក់រៀលកាន់តែច្រើនឡើង សាធារណជននឹងកាន់តែសុំាជាមួយការចាយប្រាក់រៀល និងកាន់តែមានទំនុកចិត្ដប្រើប្រាស់ ប្រាក់រៀលបន្ថែមទៀត។
ទាក់ទិនកិច្ចការខាងលើនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស ម្ចាស់អាជីវកម្ម គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រើប្រាស់ឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងសេដ្ឋកិច្ចជាតិ ជាពិសេសការបើកប្រាក់បៀរវត្សរ៍ជាប្រាក់រៀលជូនបុគ្គលិក ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួនកាន់តែច្រើនឡើង តាម រយៈការជំរុញការបិទស្លាកតម្លៃជារៀល និងការទូទាត់ជាប្រាក់រៀល ការកំណត់អត្រាប្តូរដែលអនុគ្រោះដល់អ្នកប្រើប្រាស់ប្រាក់រៀល ការផ្ដល់ឥណទាន និងការសន្សំជាប្រាក់រៀល ក្នុងលក្ខខណ្ឌឱ្យកាន់តែប្រសើរជាងប្រាក់ដុល្លារអាមេរិក។
ចំណែក ឯកឧត្តម បួន សារ:មុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងថា ជុំវិញការប្រើប្រាស់ប្រាក់រៀលនេះ កម្ពុជា បានកំពុងផ្លាស់ប្តូរនូវផ្នត់គំនិតរបស់ប្រជាជន ឱ្យចូលរួមប្រើប្រាស់ប្រាក់ទាំងអស់គ្នា ការប្រើប្រាស់រូបិយវត្ថុខ្លួន គឺជាមោទនភាពជាតិ, ជាក់ស្តែងការជំរុញការដាក់ស្លាកតម្លៃជាប្រាក់រៀល ពិតជាបានផ្ដល់ផលប្រយោជន៍ជាច្រើនដូចជា ពង្រឹងការយល់ដឹងរបស់សាធារណ- ជនពីកម្រិតថ្លៃជាប្រាក់ បង្កើនទម្លាប់នៃការប្រើប្រាស់ប្រាក់រៀល បណ្ដុះស្មារតីស្រឡាញ់ប្រាក់រៀល ជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់ តែទូលំទូលាយ ព្រមទាំងបង្កើនតម្លាភាពសម្រាប់អ្នកប្រើប្រាស់ តាមរយៈការកាត់បន្ថយចំណាយប្រតិបត្តិការប្តូរប្រាក់ជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ បន្តឱ្យដឹងថា នៅក្នុងរយៈពេលខាងមុខនេះ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា នឹងធ្វើ ប្រកាសរួមមួយ ដើម្បីជំរុញអ្នកដែលចុះបញ្ជីទាំងអស់ ត្រូវតែបង្កើតកុងគណនេយ្យជាប្រាក់រៀល ដែលបញ្ហានេះគឺដល់ពេលដែលយើង ត្រូវអនុវត្តទាំងអស់គ្នា ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលាយ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន4 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន3 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥