ព័ត៌មាន
កម្ពុជា អបអរសាទរទិវាសុខភាពភ្នែកពិភពលោក ក្រោមប្រធានបទ៖ «ស្រឡាញ់សុខភាពភ្នែកកូនអ្នក»
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារសូមចូលរួមអបអរសាទរ ទិវាសុខភាពភ្នែក ពិភពលោក នាថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់នៃការថែទាំ និងការពារសុខភាពភ្នែក។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០០០ អង្គការសុខភាពពិភពលោក សហការជាមួយទីភ្នាក់ងារ អន្តរជាតិសម្រាប់បង្ការភាពពិការភ្នែក បានរៀបចំ ទិវាសុខភាពភ្នែកពិភពលោក នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី២ នៃខែតុលារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏តែងតែ បានចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកជារៀងរាល់ឆ្នាំផងដែរ។
ក្នុងឆ្នាំ២០២៤នេះ សារអបអរសាទរទិវាសុខភាពភ្នែកពិភពលោកគឺ «ស្រឡាញ់សុខភាព ភ្នែកកូនអ្នក» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីការថែទាំ និងការពារសុខភាពភ្នែកដូចតទៅ៖ យកចិត្តទុកដាក់ផ្តល់អាទិភាពដល់សុខភាពភ្នែករបស់កុមារ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា – លើកកម្ពស់ការយល់ដឹង ដោយបញ្ជ្រាបការថែទាំសុខភាពភ្នែក ក្នុងការថែទាំសុខភាពទូទៅរបស់កុមារ – យើងទាំងអស់គ្នាដឹងហើយថា ការចុះខ្សោយគំហើញចំពោះកុមារដែលមិនបានកែតម្រូវឱ្យបានទាន់ ពេលវេលា អាចនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសិក្សារបស់ពួកគេ។ យោងតាមការសិក្សា ស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក និងទីភ្នាក់អន្តរជាតិសម្រាប់បង្ការភាពពិការភ្នែកកុមារ ដែលបានផ្តល់វ៉ែនតាកែតម្រូវគំហើញ អាចកាត់បន្ថយភាពបរាជ័យក្នុងការសិក្សាបានរហូតដល់ ៤៤%។
ជាមួយគ្នានោះក្រសួងសុខាភិបាល សូមអំពាវនាវ និងណែនាំនូវវិធានការដូចខាងក្រោម៖
១. សូមមាតាបិតា អាណាព្យាបាល និងគ្រូបង្រៀនគ្រប់រូប ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាពដល់សុខភាព ភ្នែកកុមារ នៅក្នុងចំណោមបញ្ហាសុខភាពអាទិភាពសំខាន់ៗ ដទៃទៀត។ ដូច្នេះបញ្ហាគំហើញថយចុះ របស់កុមារ ត្រូវបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា។
២. សូមមាតាបិតា ឬអាណាព្យាបាលគ្រប់រូបប្រញាប់រួសរាន់នាំបុត្រធីតារបស់លោកអ្នក ដែលសង្ស័យ ថាមានបញ្ហាភ្នែក ទៅពិនិត្យព្យាបាលជាមួយគ្រូពេទ្យជំនាញនៅតាមមណ្ឌលថែទាំភ្នែក ឬមន្ទីរពេទ្យ ដែលមានផ្តល់សេវាផ្នែកចក្ខុរោគនៅតាមរាជធានី-ខេត្ត-ក្រុង ឱ្យបានទាន់ពេលវេលា។
៣.ស្រឡាញ់ភ្នែកកូនលោកអ្នក គឺត្រូវនាំកូនៗរបស់អ្នក ទៅធ្វើតេស្តភ្នែករបស់ពួកគេជាមួយគ្រូពេទ្យ ជំនាញ ដែលបង្ហាញពីការចូលរួមជាមួយមាតាបិតា និងអាណាព្យាបាលជុំវិញពិភពលោក ដែលកំពុង ផ្តល់អាទិភាពដល់សុខភាពភ្នែកកូនរបស់ពួកគេ។
ដើម្បីចូលរួម អបអរសាទរទិវាសុខភាពភ្នែកពិភពលោក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សូមមាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ និងសហគមន៍ទាំងអស់គ្នា យកចិត្តទុកដាក់លើបញ្ហាសុខភាពភ្នែករបស់កុមារ និងធានាថាកុមារគ្រប់រូបមានសុខភាពភ្នែកល្អ ដើម្បីអនាគតនិងភាពជោគជ័យកូនៗរបស់លោកអ្នក។
យើងទាំងអស់គ្នាចូលរួមក្នុងការទប់ស្កាត់ និងកាត់បន្ថយភាពពិការភ្នែក និងគំហើញចុះខ្សោយរបស់ កុមារ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យស្ថិតនៅកម្រិតទាបបំផុត៕អត្ថបទ រដ្ឋា







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់