ព័ត៌មាន
សម្ដេចធិបតីគូសបញ្ជាក់អំពីសារសំខាន់ក្នុងការលើកកម្ពស់ និងថែរក្សានូវសន្តិភាពដែលមានស្រាប់ និងសន្តិសហវិជ្ជមានរវាងរដ្ឋក្នុងជំនួបនានារបស់ថ្នាក់ដឹកនាំអាស៊ាន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពីសារសំខាន់ក្នុងការលើកកម្ពស់ និងថែរក្សានូវសន្តិភាពដែលមានស្រាប់ និងសន្តិសហវិជ្ជមានរវាងរដ្ឋក្នុងជំនួបនានារបស់ថ្នាក់ដឹកនាំអាស៊ាននៃកិច្ចប្រជុំកំពូលអាស៊ា ន លើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀង ចន្ទន៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

នៅក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) សម្តេចធិបតី បានគូសបញ្ជាក់អំពីសារសំខាន់ក្នុងការលើកកម្ពស់ និងថែរក្សានូវសន្តិភាពដែល មានស្រាប់ និងសន្តិសហវិជ្ជមានរវាងរដ្ឋ នៅខណៈដែលមានការងើបឡើងនូវជម្លោះហិង្សានៅតាម តំបន់នានានៃពិភពលោក និងនិន្នាការកើនឡើងនូវនយោបាយជ្រុលនិយម និងប្រជានិយម។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់រដ្ឋាភិបាល និងស្ថាប័នសភា ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ឧស្សាហកម្មដែលកំពុងលេចឡើងថ្មី ដែលរួមមាន៖ សេដ្ឋកិច្ច ឌីជីថល និងអន្តរកាលបៃតង និងការដាក់ចេញនូវក្របខណ្ឌច្បាប់ ប្រកបដោយប្រសិទ្ធភាព ដែលអាច ជួយតំបន់យើងឱ្យទាញផលពីសក្តានុពលដ៏អស្ចារ្យ នៃវិស័យទាំងនេះ។

នៅក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សម្តេចធិបតី បាន សង្កត់ធ្ងន់លើសារសំខាន់របស់ការបន្តធ្វើកិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជនរបស់អាស៊ាន ដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅខណៈដែលលម្អថវិកាមានកម្រិត និងលើកទឹកចិត្តឱ្យមានកិច្ចសហការបន្ថែមទៀតនៅក្នុងផ្នែកតភ្ជាប់ក្នុងតំបន់ បរិវត្តកម្មឌីជីថល និងអន្តរកាលបៃតង។

សម្តេចធិបតី បានជម្រាបជូនអង្គប្រជុំថា កម្ពុជាទើបតែបានដាក់ចេញនូវផែនការមេគ្រប់ ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម នៅដើមឆ្នាំ២០២៤ និងបានស្នើ វិស័យឯកជនពិចារណារអំពីឱកាសដ៏គួរឱ្យទាក់ទាញនេះ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពី តួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការរួមចំណែកដល់ការរីកចម្រើនដ៏ឆាប់រហ័សនៃសេដ្ឋកិច្ច និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា