ព័ត៌មាន
កម្ពុជាប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីលើកកម្ពស់ការយល់ដឹង នៃការគ្រប់គ្រងគ្រោះមហន្តរាយ
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀបចំប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលប្រជាជាតិនៅទូទាំងសាកលលោក រួមគ្នាប្រារព្ធទិវានេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសអានសារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែតុលានេះ បានឲ្យដឹងថា ប្រធានបទសម្រាប់ទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤ គឺ «តួនាទីនៃការអប់រំក្នុងការការពារ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ» ដែលសំដៅកាត់បន្ថយហានិភ័យ និងការបាត់បង់ជាសាកល។ ឯកឧត្តម បន្តថា រីឯទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ នឹងផ្តោតលើមូលបទ «ការកសាងអាស៊ានដែលមានភាពធន់ តាមរយៈការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយប្រកបដោយបរិយាបន្ន និងនិរន្តរភាព”។ សម្រាប់កម្ពុជា ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍន៍ និងសុខុមាលភាពរបស់ប្រជាជន» ត្រូវបានលើកយកជាប្រធានបទសម្រាប់ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងឆ្នាំ២០២៤នេះ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ បាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដ៏ធ្ងន់ធ្ងរយ៉ាងជាក់ស្តែងមកលើបរិស្ថានពិភពលោកទាំងមូល និងបានបង្កើនវត្តមានគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ និងកាន់តែមានឥទ្ធិពលធំធេងនៅក្នុងប្រទេសជាច្រើន មិនថាជាប្រទេសមានការអភិវឌ្ឍប្រទេសក្រីក្រទន់ខ្សោយនោះឡើយ ដែលបានធ្វើឱ្យបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះ គ្រាន់តែព្យុះត្រូពិក «យ៉ាជី» មួយ បានបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ប្រទេសចំនួន៥ ក្នុងចំណោមសមាជិកអាស៊ាន ដែលបានឆក់យកអាយុជីវិតមនុស្សជាច្រើន និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គម គិតជាទឹកប្រាក់អស់រាប់រយពាន់លានដុល្លារ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីធានាដល់ការកាត់បន្ថយផលប៉ះពាល់ នៃគ្រោះមហន្តរាយធម្មជាតិ រាជរដ្ឋាភិបាល ក៏បានរៀបចំផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយភ្ជាប់ទំនាក់ទំនង រវាងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ ដើម្បីអនុវត្ត៕ អត្ថបទ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoសម្តេចធិបតី អំពាវនាវពលរដ្ឋបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែរឹងមាំដើម្បីកសាងជាតិឱ្យខ្លាំង