ព័ត៌មាន
និស្សិតកសិកម្ម៥០នាក់ ចុះកម្មសិក្សាដោយផ្ទាល់ដើម្បីស្វែងយល់បន្ថែមបន្ទាប់ពីទ្រឹស្តី
ភ្នំព៣ញ៖ ក្រោមការឧបត្ថម្ភគាំទ្ររបស់មជ្ឈមណ្ឌល KOPIA និស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ៥០នាក់ បានចុះទៅបំពេញកម្មសិក្សានៅសហគមន៍កសិកម្មចំនួន២ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលដឹកនាំដោយលោកបណ្ឌិត ជាង ហុង សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
តាមរយៈកម្មសិក្សានេះ និស្សិតទាំងអស់ទទួលបានបទពិសោធន៍យ៉ាងច្រើនពីលោកប្រធានសហគមន៍នីមួយៗក្នុងខេត្តទាំងពីរ ខាងលេី ព្រមទាំងធ្វើការពន្យល់ និងបកស្រាយចម្ងល់ សំណួរ-ចម្លើយ ដែលបានសាកសួរព័ត៌មានផ្សេងៗពីសំណាក់សិស្សនិស្សិត។
សិស្សនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបរាប់ថា កន្លងមកពួកគាត់ បានសិក្សាការប្រើប្រាស់ពូជ ការប្រើប្រាស់ដី និងការថែទាំ ពួកគាត់បានទទួលត្រឹមតែទ្រឹស្តីនៅក្នុងសាលាតែប៉ុណ្ណោះ ប៉ុន្តែតាមរយៈកម្មសិក្សានៅក្នុងថ្ងៃនេះ គឺបានមើលផ្ទាល់ដល់កន្លែងដាំដុះ ដែលពិតជាមានសារៈសំខាន់យ៉ាងច្រើន ឆ្លើយតបដល់ការសិក្សាជាក់ស្តែង។
ក្នុងឱកាសអញ្ជើញចុះបំពេញការងារនេះ លោកបណ្ឌិត ជាង ហុង បានធ្វើការថ្លែងអំណរគុណ ដល់មជ្ឈមណ្ឌល KOPIA ដែលបានជួយឧបត្ថម្ភគាំទ្រដល់សិស្សនិស្សិត មកធ្វើការទស្សនកិច្ចសិក្សាដល់សហគមន៍កសិកម្ម និងផ្តល់ការអប់រំជាក់ស្តែង។ លោកបានបន្ថែមថា ការជួយគាំទ្រនេះ ពិតជាជួយដល់ដំណើរការសិក្សារបស់សិស្សនិស្សិតផងដែរ។
លោកបណ្ឌិត Song Young-Ju ប្រធានមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា មានប្រសាសន៍ថា លោកគ្រោងនឹងបន្តផ្តល់ឱកាសក្នុងការគាំទ្របែបនេះបន្ថែមទៀតនៅថ្ងៃខាងមុខចំពោះសិស្សនិស្សិត ក្នុងការចុះកម្មសិក្សាផ្ទាល់ ដល់កន្លែងស្រាវជ្រាវដំណាំផ្សេងៗផងដែរ។
កម្មវិធីនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញពីអនុវត្តន៍សកម្មភាព នៃការចុះអនុស្សរណៈយោគយល់រវាងមជ្ឈមណ្ឌល KOPIA និងសាកលវិទ្យាល័យភូមិន្ទកសិកម្មថា ពិតជាបានអនុវត្ត ហើយនឹងក្លាយជាជំនួយមួយដ៏ល្អក្នុងការបណ្តុះធនធានមនុស្ស ដើម្បីដឹកនាំវិស័យកសិកម្មរបស់កម្ពុជាឲ្យកាន់តែរីកចម្រើននាពេលអនាគត៕











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា