ព័ត៌មាន
នាយករដ្ឋមន្ត្រី កម្ពុជា-នូវ៉ែលសេឡង់ បង្ហាញពីឆន្ទៈជំរុញនិងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រីនូវ៉ែលសេឡង់ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ជាកិច្ចចាប់ផ្ដើម សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Christopher Luxon ជាថ្មីបន្ទាប់ពីជំនួបលើកដំបូង កាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៉ន នៃប្រទេសអូស្រ្តាលី ។ សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ប្រទេសនូវ៉ែលសេឡង់ ក្នុងដំណេីរការស្វែងរកសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្ដិភាពកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ការចូលរួមបោសសម្អាតមីននៅកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់ជាដើម។

ថ្នាក់ដឹកនាំទាំងពីរបានបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលមួយចំនួន រួមមាន៖ វិស័យអប់រំ កសិកម្ម ថាមពល ពាណិជ្ជកម្ម ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញពីឆន្ទៈ ក្នុងការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេស លើវិស័យកសិកម្ម។ ចំពោះវិស័យថាមពល ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីភាពប្រហាក់ប្រហែលគ្នា និងឈានមុខគេលើការប្រើប្រាស់ថាមពលស្អាត ដោយប្រទេសទាំងពីរបានប្ដេជ្ញាបន្តបង្កើនការប្រើប្រាស់ថាមពលស្អាតឱ្យកាន់តែច្រើនថែមទៀតនាថ្ងៃអនាគត។ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញនូវប្ដេជ្ញាចិត្តដើម្បីជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ការងារឱ្យក្រសួងការបរទេសនៃប្រទេសទាំងពឹរ ពិនិត្យលទ្ធភាពបង្កើតជាផ្លូវការនូវយន្តការពិគ្រោះយោបល់ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ។ ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានផ្លាស់ប្ដូរទស្សនទានគ្នាអំពីកិច្ចការតំបន់ និងអន្តរជាតិ ដោយផ្ដោតលើការថែរក្សាសុខសន្ដិភាព និងស្ថេរភាព ដែលជាកត្តាកំណត់នៃការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា