ព័ត៌មាន
[UPDATE] ចំនួនអ្នកស្លាប់ដោយសារព្យុះសង្ឃរា មីលតុន នៅសហរដ្ឋអាមេរិកបានកើនឡើងដល់១៦នាក់ ខណៈរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់
ចំនួនអ្នកស្លាប់ដោយសារព្យុះសង្ឃរាមីលតុន(Milton) នៅសហរដ្ឋអាមេរិកបានកើនឡើងដល់១៦នាក់ ក្រោយព្យុះសង្ឃរានេះវាយប្រហាររដ្ឋ Florida របស់សហរដ្ឋអាមេរិក នេះបើតាមក្រុមមន្ត្រីបានប្រាប់ទូរទស្សន៍ CBS News ដែលជាដៃគូរសារព័ត៌មាន BBC របស់សហរដ្ឋអាមេរិក ។

ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សយ៉ាងហោចណាស់៥នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ បានកើតឡើងនៅក្នុងសង្កាត់ សេន លូស៊ី(St Lucie) នៅឆ្នេរសមុទ្រភាគខាងកើត ជាទីដែល ព្យុះកំបុតត្បូងជាង១០បានវាយប្រហារមុនពេលព្យុះសង្ឃរMiltonបានមកដល់កាលពីល្ងាចថ្ងៃពុធ។

ចំនួនអ្នកស្លាប់ផ្សេងទៀតត្រូវបានគេរាយការណ៍នៅទីក្រុងសេន ភីធើស្បើក (St Petersburg) កណ្តាលរដ្ឋ Florida និងនៅសង្កាត់ វ៉ូលូសៀ (Volusia County) ចម្ងាយ ៨០គីឡូម៉ែត្រ ពីទីក្រុង អុកលែនដូ (Orlando) ។
ព្យុះនេះបាននាំមកនូវកម្រិតភ្លៀងធ្លាក់ខ្លាំងរហូតដល់ ៤៥សង់ទីម៉ែត្រ នៅក្នុងតំបន់មួយចំនួន ហើយបានបណ្តាលឱ្យមានការខូចខាត និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទូទាំងរដ្ឋ ដោយផ្ទះសម្បែង និងអាជីវកម្មប្រហែល៣ លានខ្នងគ្មានអគ្គិសនីប្រើប្រាស់។
អភិបាលរដ្ឋ Florida លោក Ron DeSantis បានព្រមានថា ទឹកជំនន់នៅតែអាចកើតមាននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

លោក DeSantis បាននិយាយថា ទោះយ៉ាងណាក៏ដោយ អ្វីដែលរដ្ឋបានជួបប្រទះគឺ មិនមែនជាសេណារីយ៉ូអាក្រក់បំផុតនោះទេ ។ លោកបានបន្ថែមថា មនុស្សប្រមាណ ៨ ម៉ឺននាក់បានស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្នពេញមួយយប់៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា