ព័ត៌មាន
សម្តេចធិបតីគូសបញ្ជាក់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះមានលក្ខណៈជាក់ស្តែង និងការជំរុញសមាហរណកម្មសហគមន៍អាស៊ីបូព៌ានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៧
នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៧ ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះមានលក្ខណៈជាក់ស្តែង និងការជំរុញសមាហរណកម្មសហគមន៍អាស៊ីបូព៌ា។

អង្គប្រជុំកំពូលអាស៊ានបូកបីលើកទី២៧ បានកោតសរសើរចំពោះវឌ្ឍនភាពគួរឱ្យសម្គាល់ក្នុងការអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០២៣-២០២៧)។ កិច្ចប្រជុំក៏បានគូសបញ្ជាក់ជាថ្មីនូវតួនាទីដ៏សំខាន់នៃយន្តការអាស៊ានបូកបីក្នុងការជំរុញ ការកសាងសហគមន៍តំបន់ និងការជំរុញសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ ដោយមាន អាស៊ានជាកម្លាំងចលករ។
កិច្ចប្រជុំបានអនុម័ត «សេចក្តីថ្លែងការណ៍ប្រមុខដឹកនាំអាស៊ានបូកបី ស្តីពីការពង្រឹងការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់» គាំទ្រមូលបទឆ្នាំនេះស្តីពីការពង្រឹងភាពធន់ សាមគ្គីភាព និងចីរភាពតំបន់ ដើម្បីធ្វើឱ្យអាស៊ានក្លាយជាអង្គការមួយដែលស្វាហាប់ និងបុរេសកម្មដែលមានសមត្ថភាពបន្សំនឹងគ្រោះកាចនានា នាពេលអនាគត។

នៅក្នុងកិច្ចប្រជុំនោះផងដែរ សម្តេចធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃកិច្ច សហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលមានលក្ខណៈជាក់ស្តែង និងការជំរុញសមាហរណកម្មសហគមន៍ អាស៊ីបូព៌ា តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការពង្រឹងការតភ្ជាប់ក្នុងតំបន់ ការទាញយកកាលានុវត្តភាពពីឧស្សាហកម្មដែលកំពុងលេចឡើងថ្មី ដើម្បីត្រៀមកម្លាំងរួចជាស្រេចសម្រាប់បំពាក់អនាគតឌីជីថលដល់កម្មករនិយោជិក និងការកសាងភាពធន់ក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះសម្តេចធិបតី បានកោតសរសើរចំពោះ វឌ្ឍនភាពក្នុងការអនុវត្តផែនការការងារសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបីឆ្នាំ២០២៣-២០២៤ និងកិច្ចព្រមព្រៀង RCEP។

សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រទេសបូកបីមានភាពអំណោយផល នៅក្នុងការរួមចំណែក ដល់ការអភិវឌ្ឍកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន និងការអភិវឌ្ឍបណ្តាញអគ្គិសនី អាស៊ាន។ សម្តេចធិបតី ក៏បានជំរុញបណ្តាប្រទេសបូកបីឲ្យគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការបំពាក់ជូនប្រជាជននូវអនាគតឌីជីថល និងបៃតង។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរ ថា ការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់អាស៊ានបូកបី (APTERR) និងប្រព័ន្ធព័ត៌មានសន្តិសុខ ស្បៀងតំបន់អាស៊ាន (AFSIS) បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការកសាងភាពធន់នឹងគ្រោះ កាចនានា នាពេលអនាគត៕







-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន7 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
កីឡា7 days agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន4 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន7 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%