ព័ត៌មាន
ក្រសួងទេសចរណ៍ និងអាជីវកម្មពាក់ព័ន្ធសហការផ្តល់សេវាល្អជូនទេសចរជាតិ-អន្តរជាតិទស្សនាបុណ្យអុំទូក
ខណៈព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំ២០២៤នេះ នឹងទាក់ទាញទេសចរជាតិ អន្តរជាតិមកទស្សនានៅរាជធានីភ្នំពេញច្រើន ក្រសួងទេសចរណ៍ និងបណ្តាអាជីវកម្មពាក់ព័ន្ធនានា ក្នុងវិស័យទេសចរណ៍ បានបង្ហាញកិច្ចសហការគ្នាថា នឹងបង្កើនការផ្តល់សេវាបដិសណ្ឋារកិច្ចល្អជូន មិនតំឡើងថ្លៃសេវាកម្ម និងពង្រឹងគុណភាពសេវាកម្ម សុវត្ថិភាពល្អបំផុតជូនទេសចរជាតិអន្តរជាតិ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែតុលានេះថា នៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ក៏ដូចឆ្នាំកន្លងទៅដែរ ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាសម្រាប់ទទួលទេសចរអន្តរជាតិចូលអង្គុយទស្សនាការប្រណាំងទូក និងមានការរៀបចំប្រទីបទេសចរណ៍ ហើយបន្ថែមលើការងារនេះ ក្រសួងក៏បានណែនាំឲ្យមន្ទីរទេសចរណ៍ ក៏ដូចមូលដ្ឋានអាជីវកម្មនានា រួមគ្នាផ្សព្វផ្សាយកញ្ចប់ទេសចរណ៍ទស្សនាបុណ្យអុំទូកទៅក្រៅប្រទេស និងសហការនាំគ្នាផ្តល់សេវាបដិសណ្ឋារកិច្ចល្អ គុណភាព សុវត្ថិភាព ផ្តល់ភាពកក់ក្តៅជូនភ្ញៀវ កុំដំឡើងថ្លៃស្នាក់នៅ ម្ហូបអាហារ និងថ្លៃសេវាកម្មនានាទៀត។
ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងថា ក្រសួងបានណែនាំអាជ្ញាធរមូលដ្ឋាន និងអាជីវកម្មទេសចរណ៍ នាំគ្នាផ្តល់សេវាបដិសណ្ឋារកិច្ចឲ្យបានល្អ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។ កុំតំឡើងថ្លៃស្នាក់នៅ និងថ្លៃសេវាកម្មនានាទៀត ហើយត្រូវផ្តល់សេវាឲ្យមានគុណភាព កក់ក្តៅ ទើបអាចធនាទាក់ទាញទេសចរប្រកបដោយនិរន្តរភាព និងធ្វើឲ្យភ្ញៀវជួយផ្សព្វផ្សាយល្អពីកម្ពុជាថែមទៀត។
នៅក្នុងព្រឹត្តិការណ៍ព្រះរាជបុណ្យអុំទូកខាងមុខនេះ បណ្តាមូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍នឹងឱកាសនេះផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ផ្សព្វផ្សាយម្ហូបអាហារ ផលិតផល វប្បធម៌ទេសចរណ៍ខ្មែរ ឲ្យបានល្អបំផុត ដើម្បីឲ្យទេសចរជាតិ អន្តរជាតិ ទទួលបានបទពិសោធន៍បែបប្រពៃណីវប្បធម៌ខ្មែរ ក្នុងឱកាសថ្ងៃបុណ្យអុំទូកនោះ ពិសេសគឺជំរុញឲ្យភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា ម្តងហើយ មកទស្សនាកម្ពុជាម្តងទៀត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ៣ថ្ងៃ ឆ្នាំ២០២៣កន្លងទៅ ទូទាំងប្រទេស ទទួលបានទេសចរជាតិអន្តរជាតិដើរទស្សនាកម្សាន្តបានប្រមាណជាង៦លាននាក់ ហើយព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំ២០២៤ ដែលនឹងព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ ក្រសួងទេសចរណ៍រំពឹងទូទាំងប្រទេសនឹងទាក់ទាញទេសចរជាតិអន្តរជាតិដើរទស្សនាកើនលើសឆ្នាំ២០២៣ ក្នុងនោះទេសចរជាតិអន្តរជាតិ មកទស្សនារាជធានីភ្នំពេញនឹងកើនលើស៥លាននាក់៕អត្ថបទ ស៊ុម សុខជា





-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoសម្តេចធិបតី អំពាវនាវពលរដ្ឋបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែរឹងមាំដើម្បីកសាងជាតិឱ្យខ្លាំង