ព័ត៌មាន
អភិបាលខេត្តឧត្តរមានជ័យ ចុះជួបប្រជាពលរដ្ឋនៅសង្កាត់អូរស្មាច់ ដែលកំពុងប្រឈមនិងការខ្វះខាតទឹកស្អាតប្រើប្រាស់
ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១០តុលា ម្សិលមិញនេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលកំពុងប្រឈមនិងការខ្វះខាតទឹកស្អាតប្រើប្រាស់មិនគ្រប់គ្រាន់ ដោយសារកត្តានៅតំបន់លើភ្នំ គ្មានប្រភពទឹកគ្រប់គ្រាន់ ។
ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ដោយកត្ដាស្ថានភាពភូមិសាស្ត្រ និងកំម្រិតទឹកភ្លៀង ពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់នោះ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅលើតំបន់ភ្នំអូរស្មាច់ តែងតែជួបបញ្ហានិងប្រឈមការខ្វះទឹកស្អាតប្រើប្រាស់ ដូច្នេះហើយអាជ្ញាធរខេត្តសូមអំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅសង្កាត់អូរស្មាច់ទាំងអស់ ដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ មិនគ្រប់គ្រាន់ ត្រូវចេះប្រើប្រាស់និងទុកដាក់ប្រភពទឹក ដោយការសន្សំសំចៃ និងត្រៀមនៅសម្ភារសម្រាប់ដាក់ទឹកដូចជា ពាង ធុង ពីដុង ទាំងអស់គ្នាផងដែ ។
ក្នុងការចុះពិនិត្យស្ថានភាពទឹកនៅពេលនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់នាំមន្ត្រីជំនាញ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ត្រូវបន្តចុះទៅពិនិត្យទីតាំងកន្លែងរៀបចំ អាងស្តុកទឹកមួយកន្លែងនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលនិងអាចស្ដុក ទឹកបានប្រហែលជាង ៨សែនម៉ែត្រគូប អាចផ្គត់ផ្គង់ ទៅដល់បងប្អូនប្រជាពលរដ្ឋបានចំនួន ២សង្កាត់ គឺសង្កាត់អូរស្មាច់ និងសង្កាត់កូនក្រៀល ដើម្បីត្រៀមផ្គត់ផ្គង់បានទាំងរដូវប្រាំង និងរដូវវស្សា កុំឲ្យមានការខ្វះខាតបន្តទៀតផងដែរ ។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានជំរុញបន្ថែមដល់មន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ត្រូវសហការគ្នាពន្លឿនៅការបិទទំនប់ និង ក្រុមហ៊ុនដាក់ទុយោទឹកអោយឆាប់រហ័ស ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់នៅពេលខាងមុខនេះ៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា