ព័ត៌មាន
ការនាំចេញផលិតផលកសិកម្មនឹងបន្តកើនឡើងកាន់តែខ្លាំង គាំទ្រដល់កំណើនការនាំចេញទំនិញកម្ពុជា
កម្ពុជានាំចេញផលិតផលចេញពីវិស័យកសិកម្ម កំពុងមាននិន្នាការកើនឡើង ហើយវិស័យនេះនឹងអាចមានសក្តានុពលកាន់តែ ខ្លាំងថែមទៀត ដែលនឹងជួយគាំទ្រដល់កំណើន នៃការនាំចេញទំនិញសរុបក្នុងស្រុក។

បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអ្នកជំនាញផ្នែកកសិកម្ម លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍ និងការនាំចេញកសិផលពីវិស័យកសិកម្មកម្ពុជា នេះថា ទាក់ទិនវិស័យកសិកម្ម ឃើញថា បន្ទាប់ពីការផ្ទុះជំងឺកូវីដ -១៩ និងការផ្ទុះនៃសង្គ្រាមរុស្សី-អ៊ុយក្រែន, វិស័យនេះបានប្រែរូបរាងជាច្រើន ទាំងនៅក្នុងការដាំដុះ និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រោះនៅ ពេលមានវិបត្តិ ប្រទេសនីមួយៗបានផ្តាច់ទំនាក់ទំនង ហើយបានខិតខំអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីផ្គត់ផ្គង់ស្បៀងនៅក្នុងប្រទេស រៀងៗខ្លួន ខណៈដែលការដឹកជញ្ជូនក៏ឡើងថ្លៃ និងការផ្គត់ផ្គង់ក៏មានារដាច់ចង្វាក់ផលិតកម្មជាដើម។

លោកបណ្ឌិត បន្តថា ស្របពេលជួបវិបត្តិនេះ វិស័យកសិកម្មនៅកម្ពុជា មានការធ្លាក់ចុះបន្តិចបន្ទួច តែមកដល់បច្ចុប្បន្នកំលាំង ផលិតរបស់យើងបានងើបឡើងវិញដ៏ដែល ក្នុងនោះអ្វីដែលប្រទេសកម្ពុជានាំចេញមានកំណើននេះ ព្រោះកម្ពុជាផលិតស្បៀងបាន ច្រើន ក្រោយពីតម្រូវផ្គត់ផ្គង់ក្នុងស្រុក។ បញ្ហានេះ លោកបណ្ឌិតរំពឹងថា កម្ពុជានឹងនាំចេញផលិតផលពីវិស័យកសិកម្មកាន់តែច្រើន ថែមទៀត ខណៈរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្តេចបាន លើកទឹកចិត្តដល់វិស័យនេះយ៉ាងខ្លាំង។

ទាក់ទងការទទួលបានឥណទានវិញ, ថ្មីៗនេះ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងឱ្យដឹងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ចំពោះការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃើញថា ការផ្តល់ឥណទានទៅ លើវិស័យអចលនទ្រព្យ និងសំណង់, ការផ្តល់កម្ចីផ្ទាល់ខ្លួន, និងផ្នែកសណ្ឋាគារ និងភោជនីយដ្ឋានបានធ្លាក់ចុះ ចំពោះឥណទានមិន ដំណើរការលើស ៣០ថ្ងៃ ដោយមានទំហំធំ ខណៈដែលការផ្តល់ឥណទានទៅលើវិស័យកសិកម្ម មានឥណទានមិនដំណើរទាប ដែល បញ្ហានេះ បានបង្ហាញឱ្យឃើញនៃការរីកលូតលាស់នៅក្នុងវិស័យកសិកម្ម។
សូមបញ្ជាក់ថា កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស បើតាមរបាយការណ៍ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៤ កម្ពុជានាំចេញមានបរិមាណសរុបជាង ៦,១ លានតោន កើនឡើងប្រមាណជាង ៥៧% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ គិតជាទឹកប្រាក់មានទំហំទឹកប្រមាណជាង ២ ៨០០ លានដុល្លារអាមេរិក ដែលគាំទ្រកំណើននៃការនាំចេញរួមមាន៖ ស្រូវ អង្ករ ដំឡូងមីស្រស់ ម្សៅ ដំឡូង គ្រាប់ស្វាយចន្ទី ពោត ្លែមៀន ផ្លែស្វាយ និងម្រេច៕អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា