ព័ត៌មាន
កីឡាករអុំទូកនៅភ្នំពេញ កំពុងហ្វឹកហាត់ត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក
កីឡាករអុំទូកនៅរាជធានីភ្នំពេញញ កំពុងហ្វឹកហាត់ត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅនៅខែក្រោយនេះ។

លោក សុខ សឿន គ្រូបង្ហាត់កីឡាករអុំទូក តំណាងឱ្យវត្តហារាម ស្ថិតរាជធានីភ្នំពេញ ដែលត្រៀម ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បានប្រាប់BTVថា បច្ចុប្បន្ន កីឡាករអុំទូកតំណាងឱ្យវត្តហារាម ទាំងអស់ បាននឹងកំពុងយកចិត្តទុកដាក់ចំពោះការហ្វឹកហាត់អុំទូកជារៀងរាល់ល្ងាច ដើម្បីយល់អំពីបច្ចេក ទេសអុំទូកឱ្យលឿន ដើម្បីទទួលបានជោគជ័យក្នុងពេលចូលរួមប្រកួតនៅមុខព្រះបរមរាជវាំង។ លើសពី នេះ លោកក៏បានអំពាវនាវដល់សប្បុរសជននានាចូលរួមបរិច្ចាគថវិកា និងសម្ភារផ្សេងៗ ដល់វត្តហារាម ផងដែរ។

កីឡាករអុំទូក បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពពេលចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំ នៅខែក្រោយ ដើម្បីលើកមុខមាត់វត្តហារាម។យ៉ាងណាក្តី លទ្ធផល ឈ្នះ ឫចាញ់ កីឡាករទាំងនោះ បានបង្ហាញអារម្មណ៍រីករាយ ដែលអាចបានចូលរួមក្នុងព្រះរាជពិធីបុណ្យដ៍ធំមួយនេះ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលឆ្នាំនេះ រាជរដ្ឋាភិបាល បានប្រកាសថានឹងរៀបចំធ្វើ ឱ្យបានអធិកអធម ៕ អត្ថបទ៖ សោភ័ណ



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា