ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅប្រទេសឡាវ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥(AIPA-45) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។

មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ (AIPA)ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ការជួបប្រជុំជាប្រចាំឆ្នាំរបស់ AIPA ជាការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុងការគំាទ្រ និងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយាស៊ាន ដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាពនិងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់ និងអន្តរជាតិ។
អាយប៉ាមានសមាជិកចំនួន១០ប្រទេស រួមមាន៖ ព្រុយណេដារុយសាឡឹម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន”។
អំឡុងពេលចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥នេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងចូលរួមកិច្ចប្រជុំសំខាន់ៗ រួមមាន កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា លើកទី៤៥ ចូលរួមពិធីបើកជាផ្លូវការមហាសន្និបាតលើកទី៤៥ ចូលរួមថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ ចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកានៃអ្នកនយោបាយរបស់វ៉ាយប៉ា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាត ជាដើម។
ក្រៅពីនេះ សម្តេចប្រធានរដ្ឋសភា គ្រោងនឹងជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងការងារការទូតសភាជាមួយបណ្តាថ្នាក់ដឹកនាំគណៈប្រតិភូសភាជាមិត្តផ្សេងៗទៀត នៅក្នុងនោះមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភាថៃ និងគណៈប្រតិភូមួយចំនួនទៀតដែលអញ្ជើញចូលរួមមហាសន្និបាតលើកទី៤៥ នេះ៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា