ព័ត៌មាន
ទីភ្នាក់ងារកយកា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ ធ្វើសកម្មភាពសង្គម និងពិធីចែកអំណោយនៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ ÷ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK) បានរៀបចំកម្មវិធីសកម្មភាពសង្គម និងពិធីចែកអំណោយ នៅសាលាបឋមសិក្សាក្រសាំងដុះឡើង នៅខេត្តកំពង់ឆ្នាំង។
ពិធីនេះប្រារព្ធឡើងនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធីបតីភាព លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា ឯកឧត្តម យ៉ង់ ភីរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងអ្នកតំណាងមកពីសាលាបឋមសិក្សាចំនួន២០ នៅស្រុកទឹកផុស ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ដែលនេះជាឱកាសដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការបន្តរវាងកម្ពុជា និងកូរ៉េខាងត្បូ។
ចំណុចស្នូលនៃកម្មវិធីនេះ គឺការចែកចាយធនធានសំខាន់ៗក្នុងគោលបំណងលើកកម្ពស់ការអប់រំ និងលទ្ធផលសុខភាពសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា។ កយកា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ បានផ្តល់កង់ចំនួន១០០កង់ ដល់សិស្សានុសិស្ស ដែលពួកគាត់ធ្វើដំណើរផ្លូវឆ្ងាយមកកាន់សាលារៀន កម្មវិធីក៏បានផ្តល់កាបូបស្ពាយចំនួន១០០កាបូប កញ្ចប់ឱសថសំខាន់ៗចំនួន២០ និងកញ្ចប់ផ្គត់ផ្គង់សុខភាពចំនួន៤.៨០០កញ្ចប់ រួមមាន ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូ និងទឹកលាងដៃ ត្រូវបានចែកជូនសិស្សានុសិស្សចំនួន៤.៧៩៨នាក់ នៅទូទាំងសាលាបឋមសិក្សាចំនួន២០របស់ស្រុកទឹកផុស។ បន្ថែមពីនេះ កយកា បានផ្តល់ជូនក្តារអប់រំសុវត្ថិភាពចំនួន៤២ ខិត្តប័ណ្ណចំនួន ៣.២០០សន្លឹក និងសៀវភៅសរសេរចំនួន២០០ក្បាលនិងប៊ិចចំនួន២០០ដើម ដើម្បីលើកកម្ពស់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងកាន់តែទាក់ទាញសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀន។
ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ មានប្រសាសន៍ថា “ថ្ងៃនេះ ក្នុងនាមសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបាននាំយកអំណោយមកជូនដល់សិស្សានុសិស្សជាទីស្រលាញ់របស់យើង នៅសាលាបឋមសិក្សាក្រសាំងដុះឡើង ក្នុងខេត្តកំពង់ឆ្នាំង។ គោលដៅចម្បងនៃការចែកចាយកង់ និងសម្ភារៈសិក្សានាពេលនេះ គឺដើម្បីជួយសម្រាលបន្ទុករបស់មាតាបិតា ជាពិសេសជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ទទួលបានចំណេះដឹង និងអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។ ដូច្នេះពួកគេអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជានាពេលអនាគត។
ជាមួយគ្នានេះដែរលោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃអនាគតដ៏ត្រចះត្រចង់ ប៉ុន្តែសិស្សានុសិស្សជាច្រើននៅតំបន់ជនបទប្រឈមមុខនឹងឧបសគ្គសំខាន់ៗ ដូចជាផ្លូវឆ្ងាយ និងកង្វះមធ្យោបាយធ្វើដំណើរ។ ជាមួយនឹងការផ្តល់ជូននូវអំណោយទាំងនេះ យើងជឿថាសិស្សានុសិស្ស នឹងមានលទ្ធភាពកាន់តែច្រើនក្នុងការសិក្សា ដែលអាចឱ្យពួកគាត់ ផ្តោតលើការសិក្សា” ។
ជាចុងក្រោយឯកឧត្តម យ៉ង ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណចំពោះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK) ដែលបានលើកឡើងពីលទ្ឋផលដ៏ល្អ អំពីពិធីចែកអំណោយ និងកម្មវិធីអប់រំសុខភាពលើសហគមន៍នៅមូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមនេះក៏ផ្តោតលើការអប់រំសុខភាព ដោយមានវេជ្ជបណ្ឌិតរបស់កយកា និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ បានដឹកនាំនិងមេរៀនលើប្រធានបទសុខភាពសំខាន់ៗសម្រាប់សិស្សចំនួន១០០នាក់។ មេរៀនទាំងនោះមាន បច្ចេកទេសដុសធ្មេញ និងលាងដៃឱ្យបានត្រឹមត្រូវ គោលបំណងបង្កើតការអនុវត្តសុខភាព ដែលនឹងការពារជំងឺ និងលើកកម្ពស់សុខុមាលភាពក្នុងរយៈពេលយូរ។ សម្រាប់គ្រូបង្រៀន កម្មវិធីនេះរួមមានការបណ្តុះបណ្តាលបច្ចេកទេសសង្គ្រោះជីវិត ដូចជាការជួយសង្គ្រោះបឋម និងនៅពេលស្លាក់បំពង់ខ្យល់ ដែលនឹងជួយដល់ពួកគាត់ក្នុងការឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ មាតាបិតាសិស្សចំនួន១០០នាក់បានចូលរួមវគ្គស្តីពីការប្រើប្រាស់ថ្នាំ ការថែទាំមុខរបួស និងការយល់ដឹងអំពីជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺសួត និងជំងឺមហារីក។ វិធីសាស្រ្តរួមនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ទីភ្នាក់ងារកយកា-KOICA ក្នុងការកសាង សហគមន៍ដែលមានសុខភាពល្អ និងមានភាពធន់ជាងមុន។ សកម្មភាពក្នុងថ្ងៃនេះក៏បានរួមមាន ការផ្លាស់ប្តូរវប្បធម៌ និងនិរន្តរភាពបរិស្ថានផងដែរ។ អ្នកចូលរួមកម្មវិធីនេះ បានចូលរួមក្នុងសកម្មភាពវប្បធម៌កូរ៉េផងដែរ រួមមានការបង្ហាញអំពីការស្លៀកសំលៀកបំពាក់ប្រពៃណីកូរ៉េហានបុក(Hanbok) ការគូរមុខ និងការបត់ក្រដាសបែបប្រពៃណីកូរ៉េ។ កម្មវិធីនេះបានបញ្ចប់ដោយការដាំដើមឈើចំនួន៥០ដើម ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នារបស់ ទីភ្នាក់ងារកយកា-KOICA និងសហគមន៍មូលដ្ឋានក្នុងការអភិរក្សបរិស្ថាន៕
អត្ថបទ រដ្ឋា









-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព