ព័ត៌មាន
ក្នុងកិច្ចប្រជុំអាស៊ានឡាវសម្តេចធិបតី៖ កម្ពុជាប្រកាន់ជំហរដដែលទាក់ទងនឹងឧបទ្វីបកូរ៉េ មជ្ឈិមបូព៌ា និងសមុទ្រចិនខាងត្បូង
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែងថា នៅក្នុងសុន្ទរកថា គន្លឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលឡាវធ្វើជាម្ចាស់ផ្ទះនោះ បានលើកឡើងថា កម្ពុជានៅតែប្រកាន់ជំហរ ដដែលជាដដែលចំពោះបញ្ហាឧបទ្វីបកូរ៉េ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមជ្ឈិមបូព៌ា និងគោលនយោបាយ ចិនតែមួយ។
ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសឡាវ នាយប់ថ្ងៃទី១១ ខៃតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា បញ្ហាទាំងអស់ដែលបានរៀបរាប់មកខាងលើនេះពុំមែនកើតឡើងម្សិលមិញ ឬអាទិត្យមុននោះទេ ោលគឺវាបានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សន៍មកហើយ ហើយបញ្ហាធំៗទាំងអស់នេះក៏មិនងាយស្រួលក្នុងការរកដំណោះស្រាយបានដែរ។ តែយ៉ាងណាក៏ដោយកម្ពុជានៅតែប្រកាន់ជំហរយ៉ាងច្បាស់លាស់ដោយឥតងាករេរបស់ខ្លួនដដែល ដោយអំពាវនាវឲ្យភាគីពាក់ព័ន្ធរកដំណោះស្រាយគ្នាដោយសន្តិវិធី ប្រកបដោយសន្តិភាព និងស្ថិរភាព។
ដោយឡែកចំពោះបញ្ហារវាងកោះតៃវ៉ាន់ និងប្រទេសចិនវិញ ត្រូវបានឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា កម្ពុជាប្រកាន់ជំហរដដែល ពោលគឺទទួលស្គាល់ចិនប្រជាមានិតថា ជាអ្នកតំណាងផ្តាច់មុខតែមួយ ខណៈកម្ពុជា ចាត់ទុកថា កោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីប្រទេសចិន ហើយបញ្ហានៅកោះតៃវ៉ាន់នេះទៀតសោតគឺជា បញ្ហាផ្ទៃក្នុងរបស់ប្រទេសចិនតែប៉ុណ្ណោះ៕អត្ថបទ៖ បាន ចក់




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា