ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញអាជ្ញាធរខេត្តរតនគិរី រកដីទំនេរសម្រាប់ចែកកងកម្លាំង
រតនគិរី៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញទៅដល់អភិបាលខេត្តរតនគិរី រកមើលដីដែលទំនេរ និងធ្វើបញ្ជីឲ្យបានច្បាស់លាស់ ចំពោះកងកម្លាំងដែលពុំទាន់មានដីសម្រាប់រស់នៅសមរម្យ ដើម្បីចែកជូនដល់ពួកគាត់ សម្រាប់សង់ផ្ទះនិងធ្វើកសិកម្មជាដើម ។
ក្នុងកិច្ចប្រជុំ ជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តរតនគិរី កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងរៀបចំដែនដីកំពុងអនុវត្តន៍នូវគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ដែលមានជាការបែងចែកដីជូនប្រជាពលរដ្ឋដែលគ្មានដី ឬមានជីវភាពក្រីក្រ ក៏ដូចជាការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ។
ឯកឧត្តមបន្តថា ទន្ទឹមនេះ សូមរដ្ឋបាលខេត្តរតនគិរី ពិនិត្យមើលនូវកងកម្លាំងដែលមានជីវភាពលំបាកជួយរកដីសម្បទានសង្គមកិច្ចជូនដល់ពួកគាត់ ខណៈក្នុងដំណើរមកខេត្តភូមិភាគឦសាន្តនេះ ក៏បានចុះិនិត្យមើលពីតំបន់ ដែលទទួលបានគម្រោង LASED ក៏បានមើលឃើញពីការរីកចម្រើនច្រើនរបស់ពលរដ្ឋទទួលផលផងដែរ ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្ត អាជ្ញាធរដែនដី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវសហការល្អជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នាពេលឆាប់ៗខាងមុខនេះ ហើយក៏ត្រូវរួមគ្នារៀបចំការអភិវឌ្ឍខេត្តរតនគីរីបន្ថែមទៀត ឱ្យកាន់តែមានភាពទាក់ទាញ រៀបចំទីក្រុងទីប្រជុំជនឱ្យបានល្អ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងជំរុញបន្ថែមទៀត ដល់ការដាំដុះដំណាំផ្សេងៗ ឲ្យបានកាន់តែច្រើន ព្រោះខេត្តនៅតំបន់ភូមិភាគឦសាន្តនេះ កំពុងមានសក្ដានុពលខ្លាំងណាស់ ពាក់ព័ន្ធនឹងវិស័យកសិកម្មនេះ ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា ខេត្តរតនគិរី ការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ និងបានចេញបណ្ណសរុបចំនួន ១០១ភូមិ បានចេញបណ្ណចំនួនជាង ៣ម៉ឺន ៣ពាន់បណ្ណ និងកំពុងបិទផ្សាយ និងត្រៀមចែកបណ្ណជូនប្រជាពលរដ្ឋបន្ត នៅតាមបណ្ដាស្រុកមួយចំនួន ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ការងារវាស់វែងដីធ្លីនេះ ក្នុងភូមិសាស្ត្រខេត្តរតនគិរី ហាក់មានភាពលំបាក និងមានឧបសគ្គច្រើន ព្រោះស្ថានដីមានលក្ខណៈជម្រាលភ្នំ ជាពិសេសនៅក្នុងរដូវវស្សា ដែលមានភាពរអិល និងពិបាកសរសេរឈ្មោះជនជាតិដើមភាគតិច តែយ៉ាងណាក្រុមការងារមន្ត្រីសុរិយោដី និងយុវជនស្ម័គ្រចិត្តនៅតែបន្តប្រឹងប្រែងវាស់វែង និងចុះបញ្ជីជូនប្រជាពលរដ្ឋ ៕អត្ថបទ បាន សុខរិទ្ធិ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា