ព័ត៌មាន
អ្នកដើរធម្មយាត្រាកោះតៃវ៉ាន់ ទៅកាន់ចិនដីគោក ទោះបីជាមានភាពតានតឹងឆ្លងកាត់ច្រកសមុទ្រក៏ដោយ
អ្នកដើរធម្មយាត្រាកោះតៃវ៉ាន់ជាងមួយពាន់នាក់ បានសម្រុកទៅកាន់ខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន ក្នុងសប្តាហ៍នេះ សម្រាប់ពិធីបុណ្យសាសនា ជាគំរូដ៏កម្រនៃការផ្លាស់ប្តូរវប្បធម៌ឆ្លងកាត់ច្រកសមុទ្រដែលការគំរាមកំហែងត្រូវបានគ្របដណ្តប់ដោយសារតែសមយុទ្ធយោធាដ៏មានសក្តានុពលរបស់ចិន។

នៅលើកោះ Meizhou សំឡេងផាវនិងឃ្មោះលឺខ្លាំងៗ បានអមដំណើរអ្នកគោរពបូជានៃអ្នកប្រតិបត្តិលទ្ធិព្រះម៉ែគង្គា ដែលត្រូវបានគោរពបូជាដោយមនុស្សរាប់លាននាក់នៅកោះតៃវ៉ាន់ និងនៅទូទាំងសហគមន៍ឆ្នេរភាគខាងត្បូងប្រទេសចិន។ កោះនេះ គឺជាមជ្ឈមណ្ឌលអ្នកគោរពបូជានៃអ្នកប្រតិបត្តិលទ្ធិព្រះម៉ែគង្គាដ៏សំខាន់បំផុត។

ព្រះវិហ៊ារ Mazu នៅសងខាងនៃច្រកសមុទ្រ មានទំនាក់ទំនងដោយបើកចំហ និងវប្បធម៌យ៉ាងជិតស្និទ្ធ។ ពិធីបុណ្យនៅឆ្នាំនេះ ធ្វើឡើងប្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងតឺ(Lai Ching-te) បានធ្វើឱ្យទីក្រុងប៉េកាំង មានកំហឹងដោយសារសុន្ទរកថារបស់លោក កាលពីថ្ងៃព្រហស្បតិ៍ ដែលបានរំលឹកឡើងវិញថា ប្រទេសចិនគ្មានសិទ្ធិតំណាងឱ្យកោះតៃវ៉ាន់ នោះទេ។
មន្ត្រីកោះតៃវ៉ាន់ និងប្រទេសលោកខាងលិច បានព្រមានថា ចិនអាចនឹងធ្វើសមយុទ្ធយោធាជាការឆ្លើយតប។ ទីក្រុងប៉េកាំង អះអាងថា កោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ជាទស្សនៈដែល លោក Lai និងរដ្ឋាភិបាលរបស់លោក ច្រានចោល។ ប្រទេសចិន តស៊ូមតិ ក្នុង«ការបង្រួបបង្រួមដោយសន្តិភាព» ប៉ុន្តែពុំបានបោះបង់ចោលនូវលទ្ធភាពនៃការដាក់បញ្ចូលកោះតៃវ៉ាន់ដោយប្រើកម្លាំងនោះទេ។
ប្រទេសចិន បានបង្កើនហ្គេមសង្គ្រាមជាញឹកញាប់នៅជុំវិញកោះនេះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានចាប់ផ្តើមសមយុទ្ធ ជាការ«ដាក់ទណ្ឌកម្ម» ទ្រង់ទ្រាយធំ នៅក្នុងខែឧសភា បន្ទាប់ពីពិធីឡើងកាន់តំណែងជាមេដឹកនាំរបស់លោក Lai ។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា