ព័ត៌មាន
ឥណ្ឌាជាអ្នកផ្គត់ផ្គង់លេខ២ របស់រុស្ស៊ី នាពេលនេះ ចំពោះបច្ចេកវិទ្យាដែលត្រូវបានរឹតបន្តឹង
មន្ត្រីអាមេរិក និងអ៊ឺរ៉ុប បាននិយាយថា ប្រទេសឥណ្ឌាបានក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតជាងគេទី២ របស់រុស្ស៊ី សម្រាប់បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានរឹតបន្តឹង ដោយមន្ត្រីទាំងនោះបានលើកឡើងពីបញ្ហាប្រឈម ក្នុងកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការនាំចេញដែលនឹងទៅជួយគាំទ្រដល់ម៉ាស៊ីនធ្វើសង្គ្រាមរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ។

ដោយសុំមិនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារជាការវាយតម្លៃជាលក្ខណៈឯកជន មន្ត្រីទាំងនោះបានប្រាប់ថា ការនាំចេញរបស់ឥណ្ឌានូវឧបករណ៍ដែលត្រូវបានរឹតបន្តឹង ដូចជាមីក្រូឈីប សៀគ្វី និងឧបករណ៍ម៉ាស៊ីន បានកើនឡើងលើសពី ៦០លានដុល្លារអាមេរិក ក្នុងខែមេសា និងឧសភា ពោលគឺប្រហែលទ្វេដង ធៀបនឹងប៉ុន្មានខែមុន ក្នុងឆ្នាំ២០២៤ ហើយបានហក់ដល់ ៩៥លានដុល្លារ ក្នុងខែកក្កដា។ ។ ឥណ្ឌានៅពីក្រោមតែប្រទេសចិនប៉ុណ្ណោះ។

មួយចំនួនក្នុងចំណោមន្ត្រីទាំងនោះ បាននិយាយថា ការខកចិត្តកាន់តែខ្លាំងឡើង ចំពោះសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននោះ គឺថា បេសកជនដែលលើកនូវបញ្ហានេះ បានទទួលការឆ្លើយតបតិចតួចពីសមភាគីឥណ្ឌារបស់ពួកគេ។ ក្រសួងការបរទេសឥណ្ឌា បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ នៅពេលត្រូវបានសួរអំពីនិន្នាការនេះ។
ក្រុមមន្ត្រីបានបន្ថែមថា ទិន្នន័យថ្មីបំផុតនេះ មានន័យថា ស្ទើរតែ ១ភាគ៥នៃបច្ចេកវិទ្យារដ៏សើបដែលចូលទៅក្នុងឧស្សាហកម្មយោធារបស់រុស្ស៊ី បានទៅដល់តាមរយៈប្រទេសឥណ្ឌា៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា