ព័ត៌មាន
លោក Macron ថ្កោលទោសកងទ័ពអ៊ីស្រាអែល ចំពោះការដាក់គោលដៅលើកងរក្សាសន្តិភាពរបស់ UN នៅលីបង់
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្កោលទោសកងកម្លាំងការពារអ៊ីស្រាអែល ចំពោះការកំណត់គោលដៅនាពេលថ្មីៗនេះ លើបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសលីបង់ ដែលត្រូវបានគេស្គាល់ថា UNIFIL ដោយការលើកឡើងនេះកើតមានក្នុងអំឡុងកិច្ចប្រជុំកំពូលជាមួយបណ្ដាមេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន៩ នៅសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃសុក្រ (ទី១១ ខែតុលា)។

យោធាអ៊ីស្រាអែលបាននិយាយថា កងរក្សាសន្តិភាពរបស់ UN ចំនួន ២នាក់ បានរងរបួស កាលពីថ្ងៃសុក្រដោយការវាយប្រហាររបស់អ៊ីស្រាអែល ក្បែរប៉មយាមរបស់ពួកគេនៅភាគខាងត្បូងលីបង់ នៅពេលដែលការផ្ទុះបានធ្វើឲ្យញ័ររញ្ជួយដល់មូលដ្ឋានទ័ពដ៏សំខាន់របស់កងរក្សាសន្តិភាព នៅក្នុងតំបន់នេះ ដែលជាលើកទី២ ក្នុងរយៈពេល ៤៨ម៉ោង ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធជាមួយ្រុមហេសបូឡា។

លោក Macron បានលើកឡើងថា៖ «នេះគឺជារឿងមិនអាចទទួលយកបានជាដាច់ខាត ដែលឃើញកងទ័ពរបស់ UNIFIL ត្រូវបានកំណត់គោលដៅដោយចេតនាពីសំណាក់កងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល។ យើងថ្កោលទោសចំពោះការធ្វើបែបនេះ យើងនឹងមិនអត់ឱនឲ្យចំពោះទង្វើនេះឡើយ ហើយនឹងមិនអត់ឱនចំពោះការធ្វើបែបនេះ ដែលកំពុងកើតមានឡើងម្តងទៀត»។

យោធាអ៊ីស្រាអែលបានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» ហើយបាននិយាយថា កងរក្សាសន្តិភាព ២នាក់ បានរងរបួសដោយសារការបាញ់របស់អ៊ីស្រាអែល ខណៈដែលខ្លួនកំពុងជាប់ប្រយុទ្ធជាមួយក្រុមហេសបូឡា។ យោធាបាននិយាយថា ពួកគេត្រូវបានព្រមានឲ្យទៅរកកន្លែងជ្រកកោនសុវត្ថិភាព ជាច្រើនម៉ោងមុនមានការវាយប្រហារនោះ។ UN បានប្រាប់ឲ្យដឹងថា អ្នករងរបួសទាំង២ មកពីប្រទេសស្រីលង្កា៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា