ព័ត៌មាន
សម្តេចធិបតី ប្រាប់ក្រសួងសាធារណការពន្លឿនឲ្យចប់ ការចុះអនុស្សរណៈក្នុងការកសាងផ្លូវដែកឲ្យ បានឆាប់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ណែនាំឲ្យរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនឲ្យឆាប់ចប់ក្នុងការចុះអនុស្សរណៈ (MOU) ជាមួយក្រុមហ៊ុន ឬភាគីពាក់ព័ន្ធក្នុងការកសាងផ្លូវដែក ដើម្បីជំរុញការដឹកជញ្ជូននៅប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតីចូលរួមអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ធ្វើយ៉ាងណាចចារឲ្យចប់សព្វគ្រប់ក្នុងដំណាច់ឆ្នាំនេះ ចំពោះផ្លូវដែកនេះ ខណៈផ្លូវដែកនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដឹកជញ្ជូន មិនត្រឹមតែដឹកជញ្ជូនមនុស្សតែមួយប៉ុណ្ណោះទេ គឺធ្វើការដឹកបានទំនិញគ្រប់បែបយ៉ាងទាំងអស់ ដោយវាបានកាត់បន្ថយទាំងេលវេលា និងការចំណាយជាដើម។
សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងផងដែរថា ដរាបណាយើងនិយាយអំពីវិស័យពាណិជ្ជកម្ម យើងត្រូវតែនិយាយអំពីវិស័យដឹកជញ្ជូន និងឡូជីស្ទីកផងដែរ ដូច្នេះហើយបានរាជរដ្ឋាភិបាលខិតខំពង្រឹង ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ទាំងផ្លូវគោក ទឹក និងអាកាសនោះ។
សម្តេច បានបន្ថែមថា រាជរដ្ឋាភិបាលនឹងពង្រឹង និងធ្វើនូវមជ្ឈមណ្ឌលភស្តុភារកម្ម ដោយបានរៀបចំនូវឡូជីស្ទីកហិប ដើម្បីសមស្របជាប្រទេសដែលមានសក្ដានុពលតភ្ជាប់ មានដំណើរការល្អ និងមានភាពទាក់ទាញ និងក៏ដើម្បីកាត់បន្ថយតម្លៃនៃការឆ្លងកាត់ជាដើម។
សម្តេចធិបតី លើកឡើងទៀតថា គម្រោងទាំងអស់នេះហើយដែលបានជួយច្រើនដល់ការពង្រឹង និងជំរុញវិស័យពាណិជ្ជកម្ម និងការទាក់ទាញអ្នកវិនិយោគនៅ ក្រៅប្រទេសឲ្យមកប្រទេសកម្ពុជា កាន់តែច្រើនបន្ថែមទៀតនោះ៕អត្ថបទបាន ចក់
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា