ព័ត៌មាន
អាស៊ានជំរុញការចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងបញ្ចប់ហិង្សានៅមីយ៉ាន់ម៉ា
បណ្ដាដឹកនាំអាស៊ីអាគ្នេយ៍បានអំពាវនាវកាលពីថ្ងៃអាទិត្យសម្រាប់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សស្តីពីការចរចាក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូងដោយផ្អែកលើច្បាប់អន្តរជាតិ ស្របពេលទាមទារឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការប្រយុទ្ធគ្នានៅសហភាពមីយ៉ាន់ម៉ា និងការចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរបស់ខ្លួន។

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានតំណាងឱ្យស្មារតីឯកភាពពីកិច្ចប្រជុំដែលបានបញ្ចប់កាលពីថ្ងៃសុក្រនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មានសមាជិកចំនួន១០ប្រទេសនៅក្នុងប្រទេសឡាវ រួមមានអ្នកការទូតមកពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង។

ការប្រឈមដាក់គ្នាបានកើនឡើងនៅក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូងរវាងប្រទេសចិនដែលទាមទារអធិបតេយ្យភាពលើផ្លូវទឹកសំខាន់ស្ទើរតែទាំងស្រុង និងសមាជិកអាស៊ាន រួមទាំងហ្វីលីពីន និងវៀតណាមនាពេលថ្មីៗនេះ។
ជម្លោះបានបង្កើនហានិភ័យនៃការរីកធំនៃភាពតានតឹងដែលនៅទីបំផុតអាចពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ដែលត្រូវបានចងដោយសន្ធិសញ្ញាដើម្បីការពារហ្វីលីពីន ប្រសិនបើត្រូវបានវាយប្រហារ។

សេចក្តីថ្លែងការណ៍អាស៊ានបានអំពាវនាវឱ្យមានវិធានការកសាងទំនុកចិត្តដែលអាចកាត់បន្ថយភាពតានតឹង និងហានិភ័យនៃឧបទ្ទវហេតុផ្សេងៗ ការយល់ច្រឡំ និងការគណនាខុស នៅសមុទ្រចិនខាងត្បូង។
និយាយពីសង្រ្គាមស៊ីវិលរបស់សហភាពមីយ៉ាន់ម៉ាវិញ អាស៊ាន បានអំពាវនាវឲ្យមានការបញ្ឈប់ជាបន្ទាន់នៃអំពើហិង្សានិងការបង្កើតបរិយាកាសប្រកបដោយស្ថាបនាសម្រាប់ផ្ដល់ជំនួយមនុស្សធម៌និងការសន្ទនាកម្រិតថ្នាក់ជាតិគ្រប់ភាគី ដែលដឹកនាំដោយសហភាពមីយ៉ាន់ម៉ាផ្ទាល់៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា