ព័ត៌មាន
រដ្ឋបាលខេត្តកណ្តាលនឹងរៀបចំកម្មវិធីសប្បាយរីករាយជាច្រើន សម្រាប់ពិធីប្រណាំងទូកសប្តាហ៍នេះ
នៅថ្ងៃទី១៧ ខែតុលានេះ ព្រឹត្តិការណ៍ប្រណាំងទូក ខេត្តកណ្តាល រយៈពេល២ថ្ងៃ នឹងឈានមកដល់។ នៅថ្ងៃទី១៤ ខែតុលានេះដែរ នៅគ្រប់ទីតាំងរៀបចំពិធីប្រណាំងទូក ស្តង់តាំងពិព័រណ៍ផលិតផល វប្បធម៌ សេវាកម្ម ខេត្តកណ្តាល ឆាកប្រគំតន្ត្រី និងទីតាំងកម្សាន្តសប្បាយនានាបាននិងកំពុងពន្លឿនការរៀបចំឲ្យហើយមុនថ្ងៃពិធីប្រណាំងទូកឈានមកដល់។

លោក ឌឹម បូរ៉ា អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែតុលានេះថា នៅក្នុងព្រឹត្តិការណ៍ប្រណាំងទូកខេត្តកណ្តាល អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីអបអរសាទរជាច្រើន ហើយរំពឹងថា ព្រឹត្តិការណ៍អុំទូកនេះ នឹងទាក់ទាញពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមដើរទស្សនាកម្សាន្តសប្បាយ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល កើនលើសឆ្នាំកន្លងទៅ។

លោកបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រណាំងទូកនេះ ក្រៅពីមានរៀបចំការប្រគំតន្ត្រីខ្នាតធំ រដ្ឋបាលខេត្តក៏បានរៀបចំស្តង់ពិព័រណ៌ភូមិមួយផលិតផលមួយ និងពិព័រណ៌ម្ហូបអាហារ ផលិតផល សេវាកម្មផ្សេងៗទៀតយ ប្រមាណជាង១១០ស្តង់ និងមានបណ្តែតប្រទីប បាញ់កំាជ្រួចហ្វូងជាច្រើនទៀត។
នៅក្នុងពិធីប្រណាំងទូកខេត្តកណ្តាល មានកីឡាករ កីឡាការនីចូលរួមប្រកួតប្រមាណជិត៤០០០នាក់ បើតាមក្រុមកីឡាករ ដែលបានហ្វឹកហាត់ត្រៀមចូលរួមប្រណាំងទូកនៅក្រុងតាខ្មៅ បានថ្លែងបញ្ជាក់ថា អស់រយៈជាងមួយសប្តាហ៍ដែលក្រុមកីឡាអុំទូក បានខំប្រឹងហ្វឹកហាត់ ដើម្បីយកឈ្នះ ក្នុងកម្មវិធីប្រណាំងទូកនោះឲ្យបាន ហើយព្រមជាមួយគ្នានេះ ក្រុមកីឡាក៏បានអំពាវនាវពលរដ្ឋ និងភ្ញៀវទេសចរជិតឆ្ងាយនានាចូលរួមទស្សនាការប្រណាំងទូកនេះឲ្យបានច្រើន។
សូមបញ្ជាក់ថា ពិធីប្រណាំងទូក ខេត្តកណ្តាល ដែលប្រារព្ធនៅសួនច្បារមាត់ទន្លេបាសាក់នៅក្រុងតាខ្មៅ រយៈពេល២ថ្ងៃ ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែតុលា ក្នុងសប្តាហ៍នេះ ទិន្នន័យបឋម មានទូកចូលរួមប្រកួតចំនួន ៦៥ទូក ក្នុងនោះមាន៖ ទូកខ្នាតអន្តរជាតិបុរស ចំនួន ២៥ទូក និងទូកអុំបុរស ៣៤ ទូកចែវ ៦ទូក និងកីឡាករសរុប ៣៩៩៤នាក់ បានចុះឈ្មោះចូលរួមប្រកួត ហើយបច្ចុប្បន្ន ក្រុមការងារអនុគណៈកម្មការរៀបចំបាននិងកំពុងបន្តទទួលចុះឈ្មោះចូលរួមប្រកួតបន្តទៀត៕ អត្ថបទ ស៊ុម សុខជា







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា