ព័ត៌មាន
មន្រ្តីឧទ្យានុរក្សចំនួន៤រូបចូលរួមចែករំលែកបទពិសោធន៍ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ នៅប្រទេសបារាំង
មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន៤រូប រួមមានលោក វ៉េត សុនីម អនុប្រធាន មន្ទីរបរិស្ថានខេត្តកោះកុង លោក ស៊ីម ប៉ូលី ប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ ក្តាប់រួម នៃមន្ទីរបរិស្ថានខេត្តរតនគិរី និងលោក លៀម ស៊ូ ឧទ្យានុរក្ស ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី មកពីឧទ្យានជាតិវីរៈជ័យ បានចូលរួមសមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោកលើកទី១០ ឆ្នាំ២០២៤ ដែលបានរៀបចំឡើងដោយ ក្រុមការពារព្រៃឈើអន្តរជាតិ Gardes Natures de France (GNF) សហព័ន្ធឧទ្យានុរក្សអន្តរជាតិ(International Ranger Federation) នៅទីក្រុង Hyeres ភាគខាងត្បូងនៃប្រទេសបារាំង ចាប់ពីថ្ងៃទី០៧-១១ ខែតុលា ឆ្នាំ២០២៤។
ក្នុងវេទិកាពិភពលោកនេះ មន្រ្តីឧទ្យានុរក្ស បានពិភាគភាក្សា សិក្សាស្វែងយល់ និងចែករំលែកនូវចំណេះដឹង ជំនាញថ្មីៗ ទាក់ទងនឹងការអភិរក្ស និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការបង្កើត និងបង្កើននូវទំនាក់ទំនងជាមួមន្រ្តីឧទ្យានុរក្ស មកពីជុំវិញពិភពលោក ក្នុងបេសកកម្មតែមួយ គឺការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព ជាពិសេស លើកកម្ពស់ ការងារមន្រ្តីឧទ្យានុរក្ស ឱ្យសម្រេច គោលដៅ 30×30 ( គីបង្កើនតំបន់ ការពារ ដែន គោគ ដែនទឹក អោយសម្រេច 30% នៃផ្ទៃដី លើពិភពលោក)។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ សមាជ បានដាក់ចេញផែនការសកម្មភាពបង្កើតបរិយាកាសបើកចំហរសម្រាប់ឧទ្យានុរក្សក្នុងការបញ្ចេញមតិរួម និង ស្តង់ដារសម្រាប់សមត្ថភាព ការងារ សមភាព និង បង្កើតឧទ្យានុរក្សប្រកបដោយវិជ្ជាជីវះ គណនេយ្យភាព និង សមត្ថភាពខ្ពស់ ព្រមទាំងមានការទទួលស្គាល់ និង គោរពឱ្យតម្លៃសម្រាប់ការចូលរួមរបស់ពួកគេ។
សមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោក ឆ្នាំ២០២៤ មានមន្រ្តីឧទ្យានុរក្សមកពីជុំវិញពិភពលោក សរុបចំនួន ៤៦០នាក់ ក្នុងនោះមកពីអឺរ៉ុប ១៤៧ នាក់ អាស៊ី ៧២នាក់ អូសេអានី ៧៩នាក់ អាហ្វ្រិក ៨២នាក់ អាមេរិកខាងជើង ៣៦នាក់ និងអាមេរិកខាងត្បូង ៤៤នាក់់។ មន្ត្រីពីប្រទេសកម្ពុជា ត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុដោយអង្គការអភិរក្សអន្តរជាតិ (CI) និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FF) សម្រាប់ការចូលរួមវេទិការនេះ។
សមាជឧទ្យានុរក្សពិភពលោកលើកទី១១ នឹងរៀបចំនៅប្រទេសអាហ្សង់ទីន នាឆ្នាំ២០២៧៕







-
PR NEWS6 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន3 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា