ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកសង្ឃឹមថា ទំនាក់ទំនងវិស័យយោធាកម្ពុជា និងអាមេរិកនឹងមានផ្លែផ្កាល្អឡើងវិញ
លោកស្រី Laura Updegrove ឧបការីរងក្រសួងការពារជាតិ ទទួលបន្ទុកភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងអាមេរិក នឹងមានផ្លែផ្កាល្អ ឡើងវិញបន្ទាប់ពីមានកិច្ចសន្ទនារបស់មន្រ្តីនៃក្រសួងការពារជាតិប្រទេសទាំងពីរ ក្រោយមានការឯកភាពពីប្រមុខការពារជាតិនៃប្រទេសទាំងពីរកាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ។

នៅក្នុងកិច្ចជំនួបពិភាក្សាការងារមួយចំនួនជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះនៅទីស្តីការក្រសួងការពារជាតិកម្ពុជា លោកស្រី Laura Updegrove បានថ្លែងថា វត្តមានរបស់លោកស្រីនៅកម្ពុជានាថ្ងៃនេះ គឺដើម្បីចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិ នៃប្រទេសទាំងពីរឡើងិញបន្ទាប់ពីមានការខកខានអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។
លោកស្រីបាននិយាយថា កិច្ចសន្ទនានៅថ្ងៃនេះគឺជាកិច្ចប្រជុំលើកទី១ហើយ ចាប់តាំងពីឆ្នាំ២០១៩មក។ កិច្ចសន្ទនាថ្ងៃនេះគឺបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោកអូស្ទីន បានពិភាក្សាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោកនាខែមិថុនា កាលពីកន្លងទៅ ដើម្បីស្តារទំនាក់ងទំនងរបស់ប្រទេសយើងឡើងវិញ។ លោកស្រីបានបន្ថែមថា« យើងសង្ឃឹមថានឹងមានកិច្ចសន្ទនាមួយដ៏មានផ្លែផ្កាជាមួយភាគីកម្ពុជានៅក្នុងវេទិកាសន្ទនារបស់យើង ហើយនៅថ្ងៃរសៀលនេះ(កិច្ចសន្ទនារវាងកងទ័ពកម្ពុជា-អាមេរិក) យើងក៏នឹងសង្ឃឹមថាយើងនឹងរកបាននូវចំនុចដ៏ត្រឹមត្រូវរបស់យើងទាំងអស់គ្នា»។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានសម្តែងនូវក្តីរីករាយស្វាគមន៍ និងចំពោះការយកចិត្តទុកដាក់ពីសហប្រតិបត្តិការពីសហរដ្ឋអាមេរិក ពិសេសនៅលើកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ បន្ទាប់ពីជំនួបជាមួយលោក អូស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនាពេលកន្លងមកនេះ។ នាយឧត្តមសេនីយ៍ បានចាត់ទុកថា ការជួបគ្នារវាងក្រុមការងារនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងនៅលើវិស័យយោធាកម្ពុជា និងសហរដ្ឋអាមេរិកបានកាន់តែប្រសើរឡើង។ ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏មានក្តីសង្ឈឹមផងដែរថា តាមរយៈវត្តមានលោកស្រី Laura Updegrove នាពេលនេះនឹងផ្តល់នូវផ្លែផ្កា ក្នុងការទំនងទំនងដ៏ល្អរបស់កងទ័ពនៃប្រទេសទាំងពីរផងដែរ។

នៅក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកឡើងអំពីកិច្ចជំនួបកំពូលទ្វេភាគីរវាងឯកឧត្តម ជាមួយលោកអូស្ទីនរដ្ឋមន្រ្តីការពារជាតិអាមេរិក កាលពីខែមិថុនា កន្លងទៅផងដែរ ក្នុងកិច្ចជំនួបកំពូលទ្វេភាគីនោះ គឺបានជជែកគ្នាលើចំណុចជាច្រើនផងដែរ ដោយក្នុងនោះនិយាយពីការស្តារឡើងវិញរវាងទំនាក់ទំនងយោធារបស់យើងទាំងពីរ ការបង្កើតឡើងនូវកិច្ចសន្ទនា និងរៀបចំនូវវេទិកា និងកច្ចប្រជុំជារៀងរាល់ឆ្នាំ ហើយក្រុមការងារក្រសួងការពារជាតិកម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីសហការពិភាក្សាជាមួយក្រុមការងារការពារជាតិសហរដ្ឋអាមេរិក ដើម្បីរិះរកក្នុងការរៀបចំនិងបង្កើតនូវកិច្ចសហប្រតិបត្តិការនេះឲ្យបានល្អប្រសើរ៕
អត្ថបទ៖ បាន ចក់


-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន