ព័ត៌មាន
វាគ្មិនដ៏ល្បីឈ្មោះនៅក្នុងស្រុកមួយ ចង់ឱ្យសហគ្រិនខ្មែរបង្កើតអាជីវកម្មមានកម្រិតស្តង់ដារអន្តរជាតិ
ភ្នំពេញ ៖ វាគ្មិនដ៏ល្បីឈ្មោះនៅក្នុងស្រុកមួយ ចង់ឱ្យកូនខ្មែរ និងសហគ្រិនខ្មែរ បង្កើតអាជីវកម្មមានកម្រិតស្តង់ដារអន្តរជាតិ ដោយត្រូវពង្រីកនូវ គំនិតច្នៃប្រឌិតថ្មីៗ ដើម្បីផ្លាស់ប្តូរគំរូអាជីវកម្មកាន់តែមានសក្តានុពល ឆ្លើយតបទៅនិងទីផ្សារដែលកំពុងប្រកួតប្រែង។
ឯកឧត្តម វ៉េង សិរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះ ក្រោមចំណងជើងថា «គ្មាន នរណាកើតមកក្រទេ» បានធ្វើការចែករំលែកក្រោមប្រធានបទ ភាពជាអ្នកដឹកនាំសហគ្រិន នៅក្នុងវេទិកាជំនួបអាជីវកម្ម និងការតាំង ពិព័រណ៍អាជីវកម្ម រៀបចំដោយសមាគមសហគ្រិនវីម៉ូកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការធ្វើអាជីវកម្មនេះ ជំហ៊ានដំបូងម្ចាស់ អាជីវកម្មត្រូវរៀបចំខ្លួន ដើម្បីក្លាយជាអ្នកដឹកនាំដែលពូកែន និងជាសហគ្រិនឆ្នើម តាមរយៈការពង្រីកនូវចំណេះដឹង ការស្វែងរកនូវ បច្ចេកវិទ្យាថ្មីៗបម្រើឱ្យអាជីវកម្ម ពោលគឺ ត្រូវប្រើបញ្ញាណដែលយើងមានឱ្យអស់ ដើម្បីជំរុញអភិវឌ្ឍន៍អាជីវកម្មឱ្យរីកចម្រើន។
ទាក់ទិនបញ្ហានេះ, ឯកឧត្តម ចង់ឱ្យកូនខ្មែរ និងសហគ្រិនខ្មែរទាំងអស់ បង្កើតអាជីវកម្មដែលមានកម្រិតស្តង់ដារអន្តរជាតិ តាមរយៈការពង្រីកនូវភាពច្នែប្រឌិត ការស្វែងរកបង្កើតនូវគំរូអាជីវកម្មថ្មីៗ ដែលនៅលើទីផ្សារពុំមិនទាន់មាន ជំរុញផលិតផលទំនិញ ដែលមានគុណភាព ខណៈបច្ចុប្បន្នពិភពលោកកំពុងមានការប្រកួតប្រជែងនៅលើទីផ្សារខ្ពស់។
ជុំវិញការធ្វើអាជីវកម្មនេះដែរ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា មកដល់ពេលនេះ សមាគម មានសមាជិកជាសហគ្រិនជាច្រើន ដែលកំពុងធ្វើអាជីវកម្មផ្សេងៗគ្នា ដោយក្នុងនោះសមាគមតែងតែរៀបចំវេទិកា និងជំនួបអាជីវកម្ម ជាបន្តបន្ទាប់ ដើម្បីឱ្យសហគ្រិនទទួលនូវការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកចំណេះដឹង ការផ្គូរផ្គងពាណិជ្ជកម្ម និងការស្វែករក ទីផ្សារលក់ផលិតផលបន្ថែម ដើម្បីជំរុញការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ ក្នុងគោលដៅចូលរួមចំណែកបង្កើតប្រាក់ចំណូល និងវិស័យ ការងារជាមួយរាជរដ្ឋាភិបាល។
លោក សួន ម៉ិ បានបន្ថែមឱ្យដឹងថា ជុំវិញសកម្មភាពរបស់សមាគមមានបេសកម្មជាចម្បងរួមមាន៖ ការចូលរួមបណ្តុះបណ្តាលឱ្យ កា្លយជាសហគ្រិនភាព ការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដើម្បីជំរុញឱ្យអាជីវកម្មរបស់ ពួកគាត់កាន់តែរីកចម្រើន ។ ការយល់ដឹងអំពីបញ្ហាវិស័យពន្ធដារ ការអនុគ្រោះពន្ធផ្សេងៗ និងការយល់ដឹងអំពីគោលការណ៍របស់ រាជរដ្ឋាភិបាលមួយចំនួន ទាក់ទងនិងអាជីវកម្ម។ ការបណ្តុះបណ្តាលជំនាញ ការរៀបចំប្រព័ន្ធអាជីវកម្មស្តង់ដារ និងការលើកទឹក ចិត្តដល់សហគ្រិនអភិវឌ្ឍន៍អាជីវកម្ម ឱ្យក្លាយជាសហគ្រិនមានសក្តានុពល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសនៅ ក្នុងសេដ្ឋកិច្ច។ ដោយឡែកអត្ថប្រយោជន៍ដែលសហគ្រិនទទួលបាននាពេលកន្លងមក បច្ចុប្បន្នឃើញថា ការធ្វើអាជីវកម្មរបស់ពួកគាត់ មានសន្ទុះរីកចម្រើនជាងមុន៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន7 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន5 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន6 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន7 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន3 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត