ព័ត៌មាន
ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដំណើរអន្តរកម្មសេដ្ឋកិច្ចនៅមូលដ្ឋាន
សៀមរាប ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តផ្តោតយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវជនបទ ព្រោះផ្លូវគឺជាសរសៃ ឈាមដែលតភ្ជាប់ និងមានភាពប្រទាក់ក្រឡា ជំរុញនូវគ្រប់អន្តរវិស័យ ជាពិសសជួយជំរុញចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែ រីកចម្រើន។
ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះត្រួតចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពលើការងារ ស្ថាបនាស្ពានបេតុង នៅស្រុកជីក្រែង និងផ្លូវក្រាលដីល្បាយក្រួសចំនួន ២ គម្រោង នៅស្រុកស្វាយលើ ខេត្តសៀមរាប នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៤ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមតែងតែអញ្ជើញចុះពិនិត្យជាប្រចាំ លើការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បធ្វើយ៉ាងណាជំរុញស្ថាបនា ជាពិសេសការស្ថាបនាផ្លូវជនបទ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ លើកឡើងបន្ថែមថា ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធជនបទនេះ គឺជាការវិនិយោគដ៏ចាំបាច់ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងក៏ជាផ្នែកមួយនៃការ ជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច និងកិច្ចការសង្គម នៅតាមជនបទផងដែរ, ជាក់ស្តែងតាមរយៈការស្ថាបនាផ្លូវ និងស្ពានបេតុង នៅក្នុងស្រុកជីក្រែង និងស្រុកស្វាយលើនេះ ពិតជាផ្តល់អត្ថប្រយោជនដល់ប្រជាជនរស់នៅមូលដ្ឋាន ដោយក្នុងនោះក្រៅពីការធ្វើ ដំណើរ ផ្លូវទាំងនោះក៏ជាការជំរុញដល់ការដឹកជញ្ជូន និងការរកស៊ីទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះ, ឯកឧត្តម ឈឹម សៅគី រួមជាមួយគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយ អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន, ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខ ទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេច លោកជំទាវបណ្ឌិត និងឯកឧត្តម-លោកជំទាវ តែងតែគិតគូរពី សុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
នៅក្នុងជំនួបនេះដែរ, ឯកឧត្តម ឈឹម សៅគី ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ លូ និងស្លាកសញ្ញាផ្សេងៗនៅក្នុងមូលដ្ឋានឲ្យបានគង់វង់យូរអង្វែង និងចាត់ទុកផ្លូវ និងលូ ទាំងនោះជារបស់ពួកគាត់។ ក្នុងពិធីសំណេះ សំណាលនេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋ ដោយ ម្នាក់ៗទទួលបានក្រម៉ាចំនួន១ សម្រាប់ប្រើប្រាស់ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា