ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០
ភ្នំពេញ៖ សម្តេចមហាបវរធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីតាំងពីថ្ងៃបង្កើត រហូតមកទល់បច្ចុប្បន្ន កងពលតូចលេខ៧០ បានប្រឹងប្រែងព្យាយាម ជម្នះរាល់ឧបសគ្គ ក្នុងការបំពេញភារកិច្ច សម្រេចបានស្នាដៃជាច្រើន ក្នុងការកសាង និងពង្រឹងអង្គភាពរបស់ខ្លួន ឱ្យបានរៀបរយ និងរីកចម្រើនរឹងមាំជាលំដាប់ រួមចំណែក ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខ សុវត្ថិភាពជូនសង្គមជាតិ បានល្អប្រសើរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កងពលតូចលេខ៧០ បានយកចិត្តុកដាក់ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស កសាងហេដ្ឋារចនាសម្ព័ន្ធ សិក្សាតាមប្រព័ន្ធ បច្ចេកវិទ្យាទំនើប និងខិតខំពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ព្រមទាំងបានកសាងទីលានហ្វឹកហ្វឺនកម្រិតថ្នាក់ជាតិ បានចូលរួមការពាររាជធានីភ្នំពេញ ឱ្យមានសុខសុវត្ថិភាព និងបំពេញភារកិច្ចជាច្រើនទៀតទទួលបានលទ្ធផលគួរជាទីមោទនៈ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្ដិភាព មានតម្លៃដូចគ្នា សម្រាប់មនុស្សគ្រប់វ័យ និងគ្រប់ជំនាន់ ពីព្រោះបើសិនជាយើងបាត់សន្ដិភាពនោះប្រទេសជាតិ នឹងមានគ្រោះថ្នាក់ធំ។
-សម្តេចធិបតី៖ គុណតម្លៃនៃសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាន នៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ»។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំទៅដល់ឪពុកម្ដាយនិស្សិត ដែលកំពុងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ទាំង២២០នាក់ សូមកុំមានការព្រួយបារម្ភ ខណៈបច្ចុប្បន្នពួកគេកំពុងឋិតនៅតំបន់សុវត្ថិភាព ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាប្រចាំចំពោះនិស្សិតខ្មែរនៅទីនោះជាប់ជាប្រចាំ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ប្រវត្តិសាស្រ្ដរបស់កម្ពុជា បានបញ្ជាក់អំពីតួនាទីរបស់កងទ័ព ជាពិសេសក្នុងដំណាក់កាលសង្គ្រាម ក្នុងនោះបើគ្មានកងទ័ពក៏គ្មានការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ ហើយបើគ្មានកងទ័ពក៏មិនអាចបញ្ចប់សង្គ្រាមបានដែរ ដូច្នេះកងទ័ពបានដើរតួនាទីសំខាន់ណាស់ ក្នុងការរក្សាសន្ដិភាព និងនិរន្តរភាពជាតិ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្មារតីជាតិនិយមដែលជ្រុលនិយម គឺជាគ្រោះថ្នាក់ ជាពិសេសការប្រមូលផ្ដុំគ្នាប្រឆាំងរដ្ឋអំណាច ប្រឆាំងរដ្ឋាភិបាល ដែលនេះ ជាអំពើជ្រុលនិយម ដែលឈានទៅដល់ការដុតប្រទេស បង្កើតអស្ថិរភាពជាតិ ដូចជាករណីថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ កន្លងទៅ បើសិនជាមិនអាចបង្ក្រាបទាន់ពេលស្ថានភាពនោះ អាចឈានទៅដល់ការបង្កអស្ថិរភាពជាតិឡើងបាន។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មកដល់ម៉ោងនេះ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្ដិភាពជាង ១ ម៉ឺននាក់ ទៅចូលរួមក្នុងបេសកកម្មរក្សាសន្ដិភាពក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួការពារជាតិ តាមដានស្ថានការណ៍ឱ្យជាប់ចំពោះសង្គ្រាមនៅប្រទេសលីបង់ ខណៈកងទ័ពមួកខៀវរបស់កម្ពុជា ក៏កំពុងមានវត្តមាននៅទីនោះផងដែរ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកងកម្លាំងកងទ័ពទាំងអស់ដែលមានស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។ សម្ដេចធិបតីអំពាវនាវដល់កងទ័ពទាំងអស់ សូមបន្តស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ជាបន្តទៅទៀត។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលបានសម្រេចផ្ទេរការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាអ្នកទទួលខុសត្រូវដឹកនាំលើការសម្របសម្រួលបញ្ជូនកងកម្លាំងកម្ពុជា ទៅចូលរួមរក្សាសន្តិភាពនៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិវិញ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការងារនេះត្រូវមានរដ្ឋលេខាធិការ មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចូលរួមសហការ ដើម្បីឱ្យការងារនេះដំណើរការទៅដោយរលូនដូចមុន។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ និងជំរុញការហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរ ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍមរតកដូនតា។
-សម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំដល់រដ្ឋមន្រ្ដីក្រសួងការពារជាតិ ត្រូវគិតគូឱ្យបានសព្វគ្រប់ចំពោះសុខទុក្ខរបស់បងប្អូនកងទ័ព ជាពិសេសគិតគូរលើសម្ភារប្រើប្រាស់ ការហូបចុក និងប្រាក់បៀវត្សរបស់កងទ័ព។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យកងទ័ព និងកងកម្លាំងទាំងអស់ យកចិត្តទុដាក់លើការប្រយុទ្ធប្រឆាំងការកាប់បំផ្លាញធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋ កុំទៅចូលរួមកាប់ទន្រ្ទានព្រៃឈើដោយខុសច្បាប់ រដ្ឋាភិបាលនឹងផ្ដល់ដីជូនដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ។ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានព្រមានថា អ្នកដែលក្លែងឯកសារកាត់ឆ្វៀលដី នឹងត្រូវប្រឈមជាមួយផ្លូវច្បាប់។

-
PR NEWS1 week ago
តែមួយ និង ដំបូងគេនៅកម្ពុជា! កម្មវិធី Idol Make Up Battle មកដល់ហើយ
-
ព័ត៌មាន1 week ago
ជនសង្ស័យគ្រឿងញៀន០៨នាក់ ជាមុខសញ្ញាលួចឆក់ប្លន់បង្កអសន្តិសុខ ក្នុងមូលដ្ឋានត្រូវ នគរបាលឃាត់ខ្លួន
-
ព័ត៌មាន1 week ago
សម្តេចតេជោ មានការភ្ញាក់ផ្អើលក្រោយគេចោទប្រកាន់កម្ពុជាថា ជាកន្លែងឋានសួគ៍លោកិយនៃការឆបោកល្បែងតាមអនឡាញ
-
ព័ត៌មាន3 days ago
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា÷ កងទ័ព២រូប ពលីនៅប្រទេសស៊ូដង់ខាងត្បូង
-
ព័ត៌មាន1 week ago
សម្ដេចធិបតី៖ ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺត្រូវមានមូលធនមនុស្សរឹងមាំ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍
-
ព័ត៌មាន1 week ago
ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បន្តកាយដីចេញ ក្រោមការត្រួតពិនិត្យពីក្រសួងធនធានទឹក
-
ព័ត៌មាន6 days ago
នាយឧត្តមសេនីយ៍ ស ថេត ជំរុញដល់កងអង្គរក្សប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ សន្តិភាព ស្ថិរភាពសង្គម