ព័ត៌មាន
មេដឹកនាំកូរ៉េខាងជើង រៀបចំកិច្ចប្រជុំផ្នែកសន្តិសុខ ខណៈភាពតានតឹងជាមួយទីក្រុងសេអ៊ូល កើនឡើង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំរបស់ខ្លួនលោក Kim Jong Un បានកោះប្រជុំផ្នែកសន្តិសុខជាតិកម្រិតខ្ពស់មួយកាលពីថ្ងៃចន្ទ១៤តុលាដើមសប្ដាហ៍នេះ ដោយដឹកនាំផែនការនៃសកម្មភាពយោធាភ្លាមៗ ស្របពេលមានភាពតានតឹងកើនឡើងជាមួយកូរ៉េខាងត្បូង។

កិច្ចប្រជុំនៅទីក្រុងព្យុងយ៉ាង មានការចូលរួមពីមន្ត្រីសន្តិសុខកំពូលៗរបស់ប្រទេសនេះ រួមទាំងមេទ័ព និងមន្ត្រីយោធាផ្សេងទៀត ព្រមទាំងរដ្ឋមន្ត្រីក្រសួងសន្តិសុខ និងការពារជាតិផងដែរ។
ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកំពូលរបស់ខ្លួនបានដាក់ចេញទិសដៅនៃសកម្មភាពយោធាភ្លាមៗ ហើយបានបង្ហាញពីការងារសំខាន់ៗដែលត្រូវបំពេញក្នុងប្រតិបត្តិការរារាំងសង្គ្រាម និងការអនុវត្តសិទ្ធិការពារខ្លួន ។

កិច្ចប្រជុំនេះ ធ្វើឡើង ខណៈប្រទេសមានអាវុធនុយក្លេអែរកូរ៉េខាងជើងនេះ បានចោទប្រកាន់ទីក្រុងសេអ៊ូល ពីបទបង្ហោះយានដ្រូនពីលើរដ្ឋធានីរបស់ខ្លួន និងការពង្រាយកងទ័ពទៅកាន់ព្រំដែនរបស់ខ្លួន ដោយកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីឆ្លើយតបប្រសិនបើមានការបាញ់ប្រហារណាមួយនោះ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ដោយសំដៅដល់ការបង្ហោះយានដ្រូនពីសំណាក់កូរ៉េខាងត្បូងថា មន្ត្រីនៅក្នុងកិច្ចប្រជុំនៅទីក្រុងព្យុងយ៉ាងបានស្តាប់របាយការណ៍មួយស្តីពីការបង្កហេតុដ៏ធ្ងន់ធ្ងររបស់សត្រូវ។ កាលពីថ្ងៃចន្ទ១៤តុលាដដែលនោះកូរ៉េខាងត្បូង បានបង្ហើបឲ្យដឹងថា កូរ៉េខាងជើងកំពុងត្រៀមបំផ្ទុះផ្លូវឆ្លងកាត់ព្រំដែន ដែលមានការប្រឈមដាក់គ្នាផ្នែកយោធាខ្លាំងបំផុត ជាមួយកូរ៉េខាងត្បូង ស្របពេលកម្ដៅសង្គ្រាមពាក្យសម្តីកាន់តែកញ្ជ្រោលឡើងខ្លាំងជុំការចោទប្រកាន់ក្រុងសេអ៊ូលពីបទបង្ហោះយានដ្រូនលើក្រុងព្យុងយ៉ាង៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា