ព័ត៌មាន
សម្តេចធិបតី បញ្ជាឱ្យផ្អាកបញ្ជូននិស្សិតទៅធ្វើកម្មសិក្សានៅប្រទេសដែលមានការប្រឈម ដោយសង្គ្រាម
សម្តេចធិបតី នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យបណ្តាអង្គភាព ក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល ផ្អាកការបញ្ជូននិស្សិតទៅធ្វើកម្មសិក្សានៅប្រទេស ដែលមានការប្រឈមដោយសង្គ្រាមជាពិសេសនៅប្រទេសអ៊ីស្រាអែល។
សម្តេចធិបតីនាយឧត្តមសេនីយ៍ផ្កាយមាស៤ បានដាក់បទបញ្ជាបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើង គោក(១៥ តុលា ១៩៩៤-១៥ តុលា ២០២៤)នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥តុលានេះ ។
សម្តេច បានមានប្រសាសន៍ថា ក្រោយពី១ឆ្នាំ នៃស្ថានការណ៍ដែលកំពុងតែកើនឡើងថែមទៀតនៅប្រទេសដែលកំពុងប្រឈមនូវស្ថានភាពគ្រោះថ្នាក់ដោយសារសង្គ្រាមនោះ បើទោះបីយើងមិនមាន យន្តហោះ ដើម្បីដឹកនិស្សិតរបស់យើងចេញមក ប៉ុន្តែការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាមួយនិស្សិត និងប្រជាពលរដ្ឋយើងែលរស់នៅក្នុងតំបន់សង្គ្រាមនោះ មិនចោលទេ ហើយសូមផ្តាំព័ត៌មាននេះជូនទៅឪពុក ម្តាយ មាតា បិតា ថា រាជរដ្ឋាភិបាលបើទោះបីនៅប្រទេសយើងមានសន្តិភាព យើងក៏មិនបានភ្លេចប្រជាពលរដ្ឋយើង ដែលបានរស់នៅ និងរងប្រឈមនៅតំបន់ដែលមានគ្រោះថ្នាក់ដោយសារសង្គ្រាមនៅប្រទេសអ៊ីស្រាអែលនោះឡើយ។
សម្តេចធិបតី ក៏បានបន្តថា សម្រាប់កងទ័ពមួកខៀវរបស់យើងនៅទីនោះ ដែលមាន១៨៤នាក់ នៃកងអនុសេនាធំ វិស្វកម្ម និងពហុជំនាញ វត្តមានមានមុខជាក់ស្តែង១៧៧នាក់ ដោយសារ៧នាក់ទៀតអ្នកខ្លះច្បាប់ និងអ្នកខ្លះជាប់បេសកកម្មផ្សេងដឹកនាំដោយវរៈសេនីយ៍ឯក សោម នាងហ៊ី ជាស្ត្រី ជានាយទាហាននារីម្នាក់ ដែលមានភាពអង់អាចក្លាហាន និងភាពម្ចាស់ការ សម្តេចបានទាក់ទងទូរស័ព្ទជាមួយជាប់ជាប្រចាំ បន្ថែមលើអ្វីដែលឯកឧត្តម ទៀ សីហា និងឯកឧត្តម សុខ ចិន្តាសោភា ដើម្បីតាមដាន ដើម្បីឱ្យពួកគាត់ប្រុងប្រយ័ត្ន៕អត្ថបទ មុត សុទ្ធ







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា