ព័ត៌មាន
សម្ដេចធិបតី ផ្ដាំឪពុកម្ដាយនិស្សិតកំពុងសិក្សានៅអ៊ីស្រាអែល កុំព្រួយបារម្ភ ខណៈពួកគេមានសុវត្ថិភាពល្អ
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដាំទៅដល់ឪពុកម្ដាយនិស្សិតដែលកំពុងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ទាំង ២២០ នាក់ សូមកុំមានការព្រួយបារម្ភ ខណៈបច្ចុប្បន្នពួកគេកំពុងឋិតនៅតំបន់សុវត្ថិភាព ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាប្រចាំចំពោះនិស្សិតខ្មែរនៅទីនោះ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានដាក់បទបញ្ជាដល់រដ្ឋមន្រ្ដីក្រសួងការពារជាតិ ឱ្យតាមដានលើសភាពការណ៍នៅប្រទេសលីបង់ ក៏ដូចជាអ៊ីស្រាអែលឱ្យបានជាប់ជាប្រចាំ បើនៅដំណាក់កាលដែលចាំបាច់ត្រូវជម្លៀសចេញទាំងកងកម្លាំង និងប្រជាពលរដ្ឋរបស់កម្ពុជាចេញ ដោយត្រូវគិតគូរលើអាយុជីវិតជាគោលសំខាន់។ ចំណែកសម្ភារៈទ្រព្យសម្បត្តិបើត្រូវកម្ចេចចោល គឺកម្េចចោលតែម្ដង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ ទាំងខាងស៊ីវិល និងកងទ័ពដែលកំពុងបំពេញបេសកកម្ម និងសិក្សានៅក្រៅប្រទេស គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដូច្នេះសម្ដេចធិបតីបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស និងសាច់ញាតិដែលនៅក្នុងប្រទេសសូមមានភាពកក់ក្ដៅ កុំមានការព្រួយបារម្ភ ពីព្រោះរាជរដ្ឋាភិបាលបានតាមដានជាប់ជាប្រចាំ និងត្រៀមលក្ខណៈគ្រប់បែបយ៉ាងលើការងារនេះ។
សូមជម្រាបថា ចាប់ពីឆ្នាំ២០០៥ រហូតមកដល់ចប្ចុប្បន្ន កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពជិត ១ម៉ឺននាក់ ទៅចូលរួមរក្សាសន្ដិភាពនៅក្នុងប្រទេសចំនួន ១០ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ខណៈសម្ដេចធិបតី ក៏បានសម្រេចកែសម្រួលប្រគល់ឲ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្វើជាប្រធានគណៈកម្មការជាតិបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕អត្ថបទ៖ វ៉ន ដារ៉ា








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា