ព័ត៌មាន
សម្តេចធិបតី ណែនាំពិនិត្យលើការដាក់យោធិនចូលនិវត្ត ដោយមិនត្រូវគិតតែពីអាយុនោះទេ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យពិនិត្យលើការដាក់យោធិនចូលនិវត្ត ដោយមិនត្រូវគិតតែពីអាយុនោះទេ ពោលគឺបានផ្ដល់គោលការណ៍ ដល់ក្រសួងការពារជាតិ ត្រូវពិនិត្យ មើលចំពោះយោធិនចូលនិវត្តន៍ប្រភេទ២ ដែលមានជំនាញ ត្រូវរក្សាទុកសិន ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរខួបអនុ ស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា នេះ បាន ផ្ដល់គោលការណ៍ដល់ ក្រសួងការពារជាតិឱ្យយកចិត្តទុកដាក់ទៅលើនាយទាហាន នាយទាហានរង និងពលទាហានប្រភេទ២ ដែល មានជំនាញ នៅមានសុខភាពល្អ ត្រូវរក្សាទុកសិន ដើម្បីបំពេញចន្លោះ ទ័ពជំនាញ ដើម្បីបន្ស៊ាំបណ្ដុះបណ្ដាល អ្នកបន្តវេនដូចជាជំនាញរថក្រោះ កាំភ្លើងធំ វិស្វកម្ម និងជំនាញផ្សេងៗទៀត ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា យោធិនដែលដល់អាយុហើយនៅក្មេង នៅមាន កម្លាំងមាំ មួន នៅមានឆន្ទៈ ជាពិសេសបានបន្ស៊ាំ ជំនាញរួចស្រេចទៅហើយ ពួកគេមិនអាច បោះបង់ការងារជំនាញរបស់គេេ ខណៈពេលដែលមិនទាន់អាចជ្រើសរើសកងទ័ពថ្មីបានដែរនោះ ៕អត្ថបទ៖ នីតា













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា